ផ្អើលនាំគ្នារើស ត្បូងពេជ្រ ធ្លាក់ពីលើមេឃ តែចុងក្រោយ…

ហុងកុង៖ អ្នកដំណើរច្រើនជាង៥០នាក់ បាននាំគ្នាអង្គុយឈ្ងោកមុខសឹងដល់ដី រើសគ្រាប់ត្បូងជាច្រើន ដែលគេល្បីថាជាគ្រាប់ពេជ្រ ធ្លាក់ពីលើមេឃ នៅតាមផ្លូវថ្មើរជើងមួយកន្លែង ក្នុងទីក្រុងហុងកុង។

ផ្អើលនាំគ្នារើស ត្បូងពេជ្រ ធ្លាក់ពីលើមេឃ តែចុងក្រោយ...

កាលពីថ្ងៃពុធ ម៉ោង ៨:៤០នាទីល្ងាចកន្លងទៅថ្មីៗនេះ មានវត្ថុតូចៗជាច្រើន បានធ្លាក់ពីលើមេឃ ម្តុំផ្លូវ Nathan នៅឯ  Tsim Sha Tsui បង្កការផ្អើលឆោឡោឡើងតែម្តង។ ជាដំបូងវត្ថុតូចៗទាំងនោះ ត្រូវបានស្ត្រីម្នាក់ ចាប់អារម្មណ៍ឃើញមុនគេ ហើយគាត់បានស្រែកថា "គ្រាប់ពេជ្រ!"។

គ្រាន់តែលឺដូចនោះ អ្នកថ្មើរជើងនៅជិតៗនោះ រួមទាំងអ្នកទេសចរច្រើន ជាង៥០នាក់ បាននាំគ្នា ដាក់គូថអង្គុយចោងហោង មុជក្បាលសឹងដល់ដី ដើម្បីស្វែងរកវត្ថុដែលល្បីថា ត្បូងពេជ្យធ្លាក់ពីលើមេឃនោះ យ៉ាងពពាក់ពពូនតែម្តង។

ក្រោយមកអ្នកយកព័ត៌មាន បានទៅដល់ទីនោះ ហើយពួកគេបានរើសគ្រាប់ត្បូងទាំងនោះ យកមកពិនិត្យមើល ទើបសន្និដ្ឋានថា វាមិនមែនជាត្បូងពេជ្រពិតនោះទេ។ មិនយូរប៉ុន្មាន ប៉ូលិសក៏បានទៅដល់ទីតាំងនោះដែរ ទើបដឹងថា គ្រាប់ត្បូងល្បីថាជាពេជ្រទាំងនោះ គឺវាមិនមែនជាពេជ្យនោះទេ វាគ្រាន់តែផលិតឡើងពីជ័រប្លាស្ទិកប៉ុណ្ណោះ៕

ផ្អើលនាំគ្នារើស ត្បូងពេជ្រ ធ្លាក់ពីលើមេឃ តែចុងក្រោយ...
ផ្អើលនាំគ្នារើស ត្បូងពេជ្រ ធ្លាក់ពីលើមេឃ តែចុងក្រោយ...

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ផ្អើលនាំគ្នារើស ត្បូងពេជ្រ ធ្លាក់ពីលើមេឃ តែចុងក្រោយ…已关闭评论
  • 472 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:ប្លែកៗ