ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

រតនៈគិរី ៖ ស្ពានតេជោសេសាន ប្រវែង ២៥២ម៉ែត្រ ដែលប្រែក្លាយជាស្ពានដែកបាឡេ ទៅជាស្ពានបេតុង ភ្ជាប់ ក្រុងបានលុង ទៅតំបន់ព្រំដែនកន្ទុយនាគ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅអំឡុងខែមេសា ឆ្នាំ២០១៦ ពោល គឺនៅមុនពេលចូលឆ្នាំខ្មែរ ដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋ ក្នុងស្រុកអណ្តូងមាស ក៏ដូចជាប្រជាពលរដ្ឋទូទាំង ខេត្តរតនៈគិរីតែម្តង ។

លោក លី វីន្ធ អភិបាលរងខេត្តរតនៈគិរី បានថ្លែងប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល គ្រាលោកអភិបាលរងខេត្តកំពុងចុះពិនិត្យមើលការដ្ឋាន ស្ថាបនាស្ពាននាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា ស្ពានតេជោសេសាន គឺជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងសម័យតេជោដែលពោរពេញទៅដោយការ អភិវឌ្ឍន៍ ។ ជាប្រវត្តិសាស្រ្តក៏ដោយសារតែតំបន់នេះ មិនធ្លាប់មានឡើយស្ពានតភ្ជាប់លើទន្លេសេសាន ដើម្បីឲ្យ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ។

លោក លី វីន្ធ បានបន្តទៀតថា ស្ពានតេជោសេសាន ដែលសាងសង់ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប បានក្លាយជា សសៃឈាមដ៏មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ក្នុងស្រុកអណ្តូងមាស ជាង ១ម៉ឺននាក់ ដឹកជញ្ជូនកសិផលរបស់ ពួកគេ ដែលពីមុនត្រូវជួបការលំបាកយ៉ាងខ្លាំង ពោលរាល់កសិផលដែលដាំដុះបានត្រូវដឹកជញ្ជូនតាមទូកឆ្លងកាត់ ទន្លេសេសាន មុននឹងបានមកដល់ទីរួមខេត្តរតនៈគិរី ។ ស្ពានតេជោសេសាន ដែលមានចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រពីក្រុងបានលុង និងមានប្រវែងជាង ៦០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៃភាគឥសាន្តប្រទេស បានក្លាយ ជាសសៃតភ្ជាប់ដ៏មានសារៈសំខាន់ នៃដែនដីកម្ពុជា ទៅតំបន់ព្រំដែនកន្ទុយនាគដែលជាព្រំដែនជាប់ជាមួយវៀត ណាម និងឡាវ ។

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ប្រសិនបើចង់ទៅកាន់តំបន់កន្ទុយនាគ ដើម្បីមើលទឹកដីទល់ដែនរបស់ខ្លួនពួកគេត្រូវ ធ្វើដំណើរវៀងជាច្រើនរយគីឡូម៉ែត្រ ទៅតាមខេត្តយ៉ាឡាយ ប្រទេសវៀតណាម ។ ប៉ុន្តែ នៅអំឡុងពេលប៉ុន្មានឆ្នាំ ខាងមុខនេះ បន្ទាប់ពីស្ពានបេតុងតេជោសេសាន និងផ្លូវចម្ងាយប្រមាណជា ២០០គីឡូម៉ែត្របន្ថែមទៀត ពីស្ពាន តេជោសេសាននេះ ត្រូវបានសាងសង់ស្ថាបនារួចរាល់ជាស្ថាពរ ប្រជាពលរដ្ឋកម្ពុជាអាចនឹងទៅមើលតំបន់កន្ទុយ នាគ ដោយមិនបាច់វៀងតាមប្រទេសវៀតណាមទៀតឡើយ ។

តំបន់កន្ទុយនាគ ត្រូវបានមន្រ្តីក្នុងខេត្តរតនៈគិរី ពិពណ៌នាថា ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់បំព្រងដែល មានភ្នំខ្ពស់ៗ ហើយបើគេឈរនៅលើតំបន់កន្ទុយនាគនោះ គេអាចមើលឃើញទឹកដីវៀតណាម និងឡាវយ៉ាង ច្បាស់ ។ តំបន់កន្ទុយនាគមិនសូវជាមានព្រៃឈើក្រាស់ៗនោះទេ តែសម្បូរទៅដោយដើមឬស្សី ដែលមានថ្នាំង វែងៗ ។

លោក លី វីន្ធ បានរៀបរាប់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋនៅក្នុងស្រុកអណ្តូងមាស កាលដើមឡើយមានការលំបាក យ៉ាងខ្លាំង ក្នុងការរស់នៅដោយសារតែពុំមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវសម្រាប់ធ្វើដំណើរមកទីរួម ខេត្ត ប៉ុន្តែ ចាប់ពីអំឡុងឆ្នាំ២០១១ ក្រុមហ៊ុនទ្រី ភាព គ្រុប របស់លោកឧកញ៉ា ទ្រី ភាព បានចូលរួមចំណែក អភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល សាងសង់ផ្លូវមួយខ្សែ ព្រមទាំងស្ពានតេជោសេសានផងដែរ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានជួយសាងសង់សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ដើម្បីសម្រួលដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកអណ្តូងមាស ដែលមានប្រជាពលរដ្ឋភាគច្រើនជាជនជាតិភាគតិច ។

គិតមកត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ផ្លូវពីក្រុងបានលុង ទីរួមខេត្តរតនៈគិរីឆ្ពោះទៅកាន់ស្រុកអណ្តូង មាសមួយខ្សែត្រូវបានចាក់កៅស៊ូ ស្ទើរតែរួចរាល់ជាស្ថាពរ នៅសល់តែបន្តិចបន្តួចទៀតប៉ុណ្ណោះ ជាផ្លូវគ្រួស ក្រហម តែអាចធ្វើដំណើរបានងាយស្រួល ។

ស្រុកអណ្តូងមាស ដែលដើមឡើយមិនសូវមានប្រជាពលរដ្ឋរស់នៅនោះ ពេលនេះបាន និងកំពុងកើនឡើងជាបន្ត បន្ទាប់ នៅអមសងខាងផ្លូវ គេពុំសូវឃើញគំរបព្រៃឈើដូចមុនទៀតឡើយ វាបានប្រែក្លាយទៅជាដំណាំកសិ  ឧស្សាហកម្ម ដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ស្ទើរទាំងស្រុង ។

លោកអភិរងខេត្តរតនៈគិរី បានអះអាងថា សមិទ្ធិផលថ្មីនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន លើទឹកដីអណ្តូង មាស ធ្វើឲ្យប្រជាពលរដ្ឋ បានសប្បាយ ប្រែក្លាយជីវភាពមកល្អប្រសើរជាបណ្តើរៗផងដែរ ៕

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ

លោក ថោង តៃឈៀង នាយកវិទ្យាល័យអណ្ដូងមាស

ស្ពានបេតុង តេជោសេសាន ភ្ជាប់ក្រុងបានលុង ទៅកន្ទុយនាគ នឹងសាងសង់ចប់ជាស្ថាពរ នៅមុនចូលឆ្នាំខ្មែរ