មុខសញ្ញាគាស់ផ្ទះ និងកាច់កម៉ូតូ ឃើញ សមត្ថកិច្ចដេញ តាមផ្ដួលម៉ូតូលោត ពីលើស្ពាន ព្រែកព្នៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខ សញ្ញាគាស់ផ្ទះនិងកាច់កម៉ូតូយ៉ាងសកម្ម ត្រូវ បានកម្លាំងនគរបាល ជំនាញព្រហ្ម ទណ្ឌសហការ ជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ខណ្ឌ ឫស្សីកែវ និងខណ្ឌជ្រោងចង្វារ សហការ គ្នាចេញពួនស្ទាក់ ហើយឈានទៅដល់ការ ដេញបង្ក្រាប រហូតធ្វើឱ្យជនសង្ស័យរូបនេះ ភ័យពេក ក៏ផ្ដួលម៉ូតូរួចលោតពីលើស្ពាន ព្រែកព្នៅចូលទៅក្នុងទឹក កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ប៉ុន្ដែបើទោះបីជនសង្ស័យរូបនេះ លោតពីលើ ស្ពានប៉ងហែលគេចខ្លួនក៏ដោយនោះ សមត្ថ កិច្ចបានជួលទូកប្រជាពលរដ្ឋជិះទៅឃាត់ ខ្លួននៅក្នុងទឹកយកមក លើគោក ដើម្បីបន្ដ ការសួរនាំនិងចាត់ វិធានការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បាន បាញ់មួយគ្រាប់ផងដែរ នៅក្នុងប្រតិបត្ដិការ បង្ក្រាបជនសង្ស័យ រូបនេះ ប៉ុន្ដែមិនបណ្ដាល ឱ្យមានរបួសនោះទេ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹង ថា ជនសង្ស័យនិងបក្ខពួកពីរនាក់ផ្សេងទៀត បានលួចម៉ូតូមួយ គ្រឿងម៉ាក ភជឃ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-7666 កាលពី យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ពីជនរងគ្រោះឈ្មោះប៊ូ សុវណ្ឌឌី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះលេខ៣៥៥ តាមផ្លូវម៉ៅសេទុង សង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីដឹងថា បាត់ម៉ូតូហើយនោះ ជនរង គ្រោះបានដាក់ពាក្យ បណ្ដឹងទៅកាន់ នគរបាល មូលដ្ឋាន ហើយដោយម៉ូតូរបស់ខ្លួនដាក់ប្រព័ន្ធ តាមដាន GPS ផងនោះ ទើបសមត្ថកិច្ច សហការគ្នាធ្វើការ ស្រាវជ្រាវរហូតដេញតាម បង្ក្រាបនៅខណ្ឌឫស្សីកែវ ដែលពេលនោះ ហើយជនសង្ស័យជិះម៉ូតូបម្រុងឆ្លងស្ពានតែ មើលសភាពការណ៍មិនស្រួល ព្រោះសមត្ថកិច្ចដេញតាមពី ក្រោយ ក៏សម្រេចចិត្ដផ្ដួល ម៉ូតូ រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកតែ ម្ដង ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ជន សង្ស័យមានឈ្មោះស៊ុន ប៊ុនធឿន អាយុ២៨ ឆ្នាំ មុខរបររត់ ម៉ូតូឌុប ស្នាក់នៅផ្ទះជួលហើយ បក្ខពួកពីរនាក់ផ្សេងទៀត បាននឹងកំពុងរត់ គេចខ្លួន  ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូដែលសមត្ថ កិច្ចដកហូតបាននោះ ត្រូវយកទៅសួរនាំនៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បន្ដ ចាត់វិធានការតាមផ្លូវច្បាប់ ៕