មុខសញ្ញាជួញដូរ គ្រឿងញៀនម្នាក់និង ថ្នាំញៀនមួយចំនួន ត្រូវបានបង្ក្រាបនៅ ក្រុងសិរិសោភ័ណ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ដែល ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្នុង មូលដ្ឋាន ត្រូវបានកម្លាំង នគរបាលបង្ក្រាប និងឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅខ្លោងទ្វារវត្ដកងវា ភូមិ ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្ដបន្ទាយមានជ័យ ។

មន្ដ្រីនគរបាលក្រុងសិរិសោភ័ណ បានឱ្យ ដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យរូប នេះ កម្លាំងសមត្ថកិច្ចបានដក ហូតថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៣ថង់ ថ្នាំប្រភេទ គ្រាប់ ចំនួន៣០គ្រាប់ ថង់ច្រកថ្នាំញៀន១១ ថង់ និងទូរស័ព្ទដៃមួយគ្រឿងផងដែរ។

តាមមន្ដ្រីនគរបាល ក្រោយពីទទួលបាន ព័ត៌មាននៃសកម្មភាពចែកចាយគ្រឿងញៀន ខាងលើនេះរួចមក កម្លាំងនគរបាលបានចុះ ទៅធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ដនីតិវិធីតាមផ្លូវច្បាប់ ។

ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានដាក់ ផែនការជាបន្ដបន្ទាប់ ដល់កងកម្លាំងរបស់ខ្លួន ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការបង្ក្រាបនិងចាប់ខ្លួនមុខសញ្ញា គ្រឿងញៀន ដើម្បីកាត់បន្ថយបទល្មើសដ៏គ្រោះថ្នាក់មួយ នេះដល់សង្គមជាតិ ។