មួន ម៉ា​រ៉ា ផ្អែមល្ហែម​មិន​ចាញ់ ជា វណ្ណា​រិ​ទ្ធ​

Sanofi

ជីវិត​គ្រួសារ​ដែល​ពោរពេញ​ដោយ​ក្តី​សុខ​សុភមង្គល គឺ​អាស្រ័យទៅលើ​សមាជិកគ្រួសា​រ​ចេះ ស្រឡាញ់យោគយល់ អា​ធ្យា​ស្រ័យ និង ផ្តល់​ភាពកក់ក្តៅ​ដល់​គ្នា ហើយ​អ្វីដែល​នារី​ក៏ដូចជា​ប្រពន្ធ​គ្រប់រូប​ចង់បាន​ពី​ស្វាមី​នោះ​គឺ​គ្មានអ្វី​ក្រៅពី​ភាពស្មោះត្រង់ ភក្តីភាព និង ភាព​ផ្អែមល្ហែម​នោះឡើយ ។ ជា​បំណង​របស់​ភរិយា មិនថាតែ​ពេល​សប្បាយ ពេល​កើតទុក្ខ ឬ ពេល​ពពោះ​ឆ្លងទន្លេ គឺ​តែង​ចង់ឃើញ និង មាន​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នៅក្បែរ​ផ្តល់​ភាពកក់ក្តៅ​ជានិច្ច ។ តួយ៉ាង​ដូចជា​តារា​សម្តែង និង ពិធីករ ជា វណ្ណា​រិ​ទ្ធ មិន​ថា​ពេលណា​ជា​ពេលណា​ទេ​លោក​តែង​ធ្វើជា​ខ្នងបង្អែក ផ្តល់​ភាពកក់ក្តៅ និង ភាព​ផ្អែមល្ហែម​សឹង​គ្រប់ពេល​ដល់​ភរិយា​ជាទី​ស្រឡាញ់​របស់លោក និង កូន ដែល​ធ្វើឱ្យ​ទស្សនិកជន​ស្ងើចសរសើរ​លោក ហើយ​ក៏មាន​ទស្សនិកជន​ខ្លះ​លួច​ច្រណែន​នឹង​ជីវិត​គ្រួសារ​លោក​ផងដែរ ។​

​មិន​ខុស​អ្វី​ពី​លោក ជា វណ្ណា​រិ​ទ្ធ ទេ សូម្បីតែ​លោក មួន ម៉ា​រ៉ា ដែលជា​តារាចម្រៀង​មួយរូប​ធ្លាប់​ល្បីល្បាញ​តាំងពី​ខ្ទង់​ឆ្នាំ ២០០១ មក​នោះ ទោះបីជា​លោក​ស្ងប់ស្ងាត់​មួយរយៈ​ធំ​ក៏ដោយ ប៉ុន្តែ​ពេលនេះ​លោក​ក៏​កំពុងតែ​បង្ហាញ​ឱ្យ​ទស្សនិកជន​ឃើញ​ពី​សេចក្តី​សុភមង្គល​ក្នុង​គ្រួសារ ពី​ផ្អែមល្ហែម និង ភាពកក់ក្តៅ ដែល​លោក​មាន​ចំពោះ​ភរិយា​ផងដែរ ។ ហើយ​សម្រាប់​ពេល​ថ្មីៗ​នេះ​ទៀត​ក្រោយពី​លោក​ទើបតែ​បានទទួល​កាដូ​ដ៏​មានតម្លៃ​គឺ​កូនប្រុស​ម្នា​ក់មក លោក​ក៏បាន​បញ្ចេញ​អារម្មណ៍ និង ភាព​រីករាយ ដើម្បី​បញ្ជាក់​ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់ ដោយ​លោក​បានបង្ហាញ និង បង្ហោះ​រូបភាព​ផ្អែមល្ហែម​រវាង​ប្តី​ប្រពន្ធ​លោក ហើយ​ថែមទាំង​បង្ហោះ​វីដេអូ​ដែល​ប្រពន្ធ​លោក​សម្រាលកូន​ទៀតផង ។

បើ​ងាក​ទៅ​ភរិយា​របស់​តារាចម្រៀង​រូបនេះ​វិញ ក្នុងនាម​ជា​ភរិយា​មាន​ស្នេហ៍​ស្មោះ និង ជា​ម្តាយ​ម្នាក់​របស់​កូន​ឈ្មោះ Fly បាន​ឆ្លើយតប និង បង្ហាញ​ពី​អារម្មណ៍​ក្នុង​ចិត្ត​យ៉ាង​មានន័យ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ជូន​ចំពោះ​ស្វាមី​ផងដែរ​ថា​«​នេះ​គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​លីវ ខ្ញុំ​តែងតែ​ប្រាថ្នា​ចង់​ថតរូប​បែបនេះ​ជាមួយ​ប្តី​របស់ខ្ញុំ​កាល​យើង​ទាំងពីរ​នៅ​ជា​សង្សារ​នឹង​គ្នា ឥឡូវនេះ​ខ្ញុំ​អាចធ្វើ​តាម​ក្តី​ប្រាថ្នា​របស់ខ្ញុំ​បាន​ហើយ ហើយ​ថែមទាំង​ទទួលបាន​នូវ​ចំណងដៃ​កូនប្រុស Fly ជាទី​ស្រឡាញ់​របស់ខ្ញុំ​ទៀតផង អរគុណ​ប្តី​សម្លាញ់​ដែល​តែងតែ​បំពេញ​បំណង​ឱ្យ​អូន​» ។​

​នេះ​បញ្ជាក់​ឱ្យឃើញថា ជីវិត​គូ​របស់លោក មួន ម៉ា​រ៉ា ក៏មាន​ភាព​ល្អូកល្អិន ផ្អែមល្ហែម និង ពោរពេញ​ដោយ​សេចក្តីសុខ​សុភមង្គល​មិន​ចាញ់​គ្រួសារ​របស់​តារា​សម្តែង​លោក ជា វណ្ណា​រិ​ទ្ធ ប៉ុន្មាន​ឡើយ ហើយ​អ្វីដែល​គួរឱ្យកត់សម្គាល់​ទៀត​នោះ តារាចម្រៀង​ម្ចាស់​បទ​«​កាដូ​គ្មាន​ន័យ​» «​ស្រឡាញ់​ស្រី​ឈ្មោះ​ដា​» រូបនេះ បានធ្វើឱ្យ​ទស្សនិកជន​ដែល​គាំទ្រ​រូបលោក​និយាយ​តៗ​គ្នា​ថា លោក​គឺ​បាន​ដើរ​តាម​គន្លង​របស់​តារា​សម្តែង​លោក ជា វណ្ណា​រិ​ទ្ធ ដែល​តែងតែ​ផ្តល់​ភាព​រ៉ូ​មែន​ទិ​ក​ដល់​ភរិយា​មិន​លស់​ពេល គឺ​មិន​ខុសពី​ពាក្យ​មួយ​ឃ្លា​តែង​ពោលថា «​ក្តី​ស្នេហ៍​អូន និង បង ជា​ចំណង​ស្នេហ៍​និរន្តរ៍​» ៕ សាកល​

​ 


   


Related