​ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ជិត​៨​ភាគរយ​

​ខេត្តមណ្ឌលគិរី​៖​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​លេង​កំ​សាន​នៅក្នុង​ខេ​មណ្ឌលគិរី​មានការ​កើនឡើង​៧,៩៤%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤​។ ភ្ញៀវទេសចរ​ភាគច្រើន​បាននាំគ្នា​សរសើ​មិន​ដាច់​ពី​មាត់​ឡើយ​ទាក់​ទៅនឹង​លក្ខណៈ​ធាតុអាកាស ទេសភាព តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​ជំរុំ​ព្រៃឈើ តំបន់​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​នៃ​ការរស់នៅ​របស់​បងប្អូន​ជនជាតិដើម​ភាគ​តិ​(​ព្នង​)​ផងដែរ​។​

 ជាក់ស្ដែង​អ្វីដែល​បងប្អូន​ភ្ញៀវទេសចរ​បាន​សរសើ​នោះ ពោលគឺ​ដូចជា ធាតុអាកាស​នៅក្នុង ខេត្តមណ្ឌលគិរី មាន​ភាព​ត្រជាក់​ល្ហឹម ខុសពី​បណ្ដាល​ខេត្ត​ផ្សេងៗ ព្រោះ​ជា​តំបន់​មាន​លាយឡំ​ខ្យល់ជំនោ​ត្រជាក់ អាច​និយាយបានថា​៖ នៅទីនេះ​ហាក់បីដូចជា​ពុំមាន​រដូវក្តៅ​ទៀតផង  អ្នកទេសចរ​ចាប់អារម្មណ៍​ពី​ការ​គយគន់​រាល់​ទេសភាព​ដ៏​ស្រស់ត្រកាល​ពី​ធម្មជាតិ​ជំរុំ​ព្រៃឈើ​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​លាយឡំ​ទៅដោយ​ជួរ​ភ្នំ​រាប់រយ​ពាន់​បង្កើតបានជា​ពណ៌​ខៀវស្រងាត់​ប្រៀបបាន​ទៅនឹង​ទេសភាព​នៃ​មហាសមុទ្រ​រាម​អ៊ីចឹង​ដែរ​។  យ៉ាងណា​ម៉ិ​ញ​នៅ​ខេត្តមណ្ឌលគិរី​បើទោះបី​ទីនេះ​ពុំមាន​ទេ សមុទ្រ​រាម ប៉ុន្តែ​វា​មាន​ថា (​សមុទ្រ​ឈើ​)​ធំ​ល្វឹងល្វើយ​ដែល​ភ្ញៀវទេសចរ​ចូលចិត្ត​នាំគ្នា​ទៅ​ទស្សនា​នៅ​តំបន់​នោះ​ណាស់​ព្រោះ​វា​មាន​ទេស​ភាពល្អ​ត្រកាល​នៅ​ចន្លោះ​ម៉ោង​៥ និង ៣០​នាទី​ទៅ​ម៉ោង​៦ ០០ នាទី​ល្ងា​យ​ហើយ​ភ្ញៀវ​តែងតែ​ផ្តិត​យក​រូបភាព​ទៅ​បង្ហាញ​ដល់​មិត្តភក្តិ​នៅក្នុង​ស្រុក​ទៀតផង​ដើម្បី​បង្ហាញ​ភាព​ទាក់ទាញ​ទាំងនេះ​។ រីឯ​តំបន់​រមណីយដ្ឋាន​វិញ​ភាគច្រើន​គឺ​វា​មាន​លក្ខណៈ​ធម្មជាតិ​ដូចជា​ទឹកជ្រោះ​ប៊ូ​ស្រា​ដ៏​ធំជាងគេ​នៅ​មណ្ឌលគិរី​ស្ថិតនៅ​ស្រុក​ពេ​ជ្រា​ដា ទឹកជ្រោះ​ជ្រៃ​យស់​ទឹកជ្រោះ​ក្បាល​ព្រះ​ទឹកជ្រោះ​ដំណាក់​ស្តេច​ទឹកជ្រោះ​រមណីយ៍​១ រមណីយ៍​២ ។​ល​។​

​ក្រៅពីនេះ​អ្នកទេសចរ​មាន​ការណ៍​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរ​អំពី​របៀបរបប​ប្រពៃណី​នៃ​ការរស់នៅ​របស់​ជនជាតិ​ព្នង​ដូចជា​ទស្សនា​សិប្បកម្ម​ត្បាញ​រវៃ​ដោយ​ដៃ​របរ​ចូល​រក​បន្លែ​ផ្លែឈើ​នៅក្នុង​ព្រៃ​ស្ពាយ​ដើរ​លក់​ក្នុង​ទីប្រជុំជន ប្រកប​របរ​ធ្វើ​ចំការ​ដាំ​ស្រូវ​បូត​ដោយ​ដៃ​ដើរ​រើស និង​ដង​ជ័រទឹក​ក្នុងព្រៃ​។ យក​សត្វព្រៃ​ធ្វើជា​យាន្ត​ជំនិះ ជិះ​កំសាន្ត​ក្នុងព្រៃ​ជ្រៅ​ទស្សនា​សត្វព្រៃ​នាំគ្នា​ហូប​សម្ល​វ៉ិ ផឹកស្រា​ពាង​ទស្សនា​ការរៀប​អាពាហ៍ពិពាហ៍​របស់​ជន​ជាតិ​ព្នង​កាប់​ក្របី​ផឹកស្រា​ជាដើម​នាំគ្នា​ទៅ​មើល​ប្រពៃណី​ជនជាតិ​ព្នង​លក់​គ្នា​បានន័យថា​គ្រួសារ​ណា​ធ្វើ​ខុស​អ្វីមួយ​គឺ​គេ​តំរូវអោយ​គ្រួសារ​នោះ​កាប់​គោ ក្របី ឆ្កែ ជ្រូក មាន់ ទា សំពត់ ស្លា​ម្លូរ សែនព្រេន​ជូន​អ្នកស្រុក​អ្នកភូមិ​អោយអស់​ចង្រៃ​ដែល​ភាសា​ជនជាតិ​ព្នង​ហៅថា ( តី​ម៉ា​ប្រ៉ា​ស្ស​)​មានន័យថា​មាន​កំហុស​ប្រពៃណី​។​

​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរ​ខេត្តមណ្ឌលគិរី​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា លំហូរ​ចូល​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នៅក្នុង​ឆ្នាំនេះ​កើនឡើង​បាន​ចំនួន​៧,៩៤%​ក្នុងនោះ​ភ្ញៀវ​មាន​ចំនួន​១០៣៨៦​នាក់ និង​អន្តរជាតិ​ចំនួន​៣១៩​នាក់ ភ្ញៀវ​ជាតិ​ចំនួន​១០០៦៧​នាក់​៕

​ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ជិត​៨​ភាគរយ​
​ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ជិត​៨​ភាគរយ​
​ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ជិត​៨​ភាគរយ​
​ភ្ញៀវទេសចរ​មក​ទស្ស​នា​ខេត្តមណ្ឌលគិរី​មានការ​កើនឡើង​ជិត​៨​ភាគរយ​