កម្ពុជា ​និង​ឈី​លី ពិភាក្សាគ្នា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន និង​ការលើកលែង​ទិ​ដ្ឋ​ការ​ការទូត​

ភ្នំពេញ: លោក អ៊ុច​បូរ​រិ​ទ្ធិ ​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​​ជួបពិភាក្សាជាមួយ​លោក អាល់​ហ្វី​ដូ ឡា​បេ ( Alfredo Labbe) អគ្គលេខា​ធិ​​ការ​​​ក្រសួង​ការបរទេស​​ឈី​លី កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោក អ៊ុច​បូរ​រិ​ទ្ធិ​​ បាន​​មាន​ប្រសាសន៍​ប្រាប់​​ក្រុម​អ្នក​កាសែត ថា​ ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក អាល់​ហ្វី​ដូ ឡា​បេ អគ្គលេខាធិការ​ក្រសួង​ការបរទេស ឈី​លី ភាគី​ទាំងពីរ​​បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​រួមមាន៖ ការពិភាក្សា សហការ​​លើ​វិស័យ​កសិកម្ម ,​ទេសចរណ៍​,​វិស័យ​អប់រំ​ និង​ការបណ្តុះ​បណ្តាល​​សមត្ថភាព​មន្ត្រីការទូត​​ព្រមទាំង​បញ្ជូន​មន្ត្រីការទូត​ឈី​លី មក​ដក​បទ​ពិសោធន៍​នៅ​កម្ពុជា​​ និង​ការចុះ​ហត្ថ​លើ​ខា​លើអនុស្សារណៈ​លើកលែង​ទិដ្ឋាការ ការ​ទូត​នៃ​ប្រទេស​ទាំងពីរ​​កម្ពុជា និង​ឈី​លី​។​
        
​លោក អ៊ុច ​បូរ​រិ​ទ្ធិ បាន​មានប្រសាសន៍ បញ្ជាក់ទៀតថា នៅក្នុង​ជំនួប​នោះដែរ លោក​​បាន​ជំរាប​ទៅភាគី​ឈី​លី អំពី​គុណភាពអង្ករ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ​លើពិភព​លោក ៣​ឆ្នាំ​ជាប់ៗ​គ្នា ​ហើយ​ភាគី​ប្រទេស​ឈី​លី បានស្នើ​សុំនាំ​ជ្រូក​ពី​ប្រទេស​ឈី​លី ចូល​មក​ទីផ្សារ​​កម្ពុជា​និង​បាន​ពិភាក្សា​លើ​កិច្ចសហការ​ជំរុញ​ភ្ញៀវ​ទេសចរណ៍ ទៅវិញ​ទៅមក​ផងដែរ​។  

​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​លោក អាល់​ហ្វី​ដូ ឡា​បេ អគ្គលេខា​ធិ​​ការ​ក្រសួង​ការ​បរទេស ឈី​លី បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​​ ដែល​កន្លងមក ​បាន​គាំទ្រ​ចំពោះ​បេក្ខភាព ប្រទេស​ឈិ​លី ​បាន​ចូលទៅក្នុង​គណៈកម្មាធិកា​រ​សមុទ្រ​អន្តរជាតិ​។

​ទាក់ទង​នឹង​ការព្រមាន​ពីស​ភា​សហគមន៍អឺរ៉ុប ពី​ការ​ផ្តាច់ជំនួយ​នានា​​ ដែល​ផ្តល់​មក​កម្ពុជា តែត្រូវបានលោក អ៊ុច បូរ​រិ​ទ្ធ​ មានប្រសាសន៍បញ្ជាក់​តប​វិញ​ថា កម្ពុជា​ធ្លាប់​ឆ្លង​កាត់​របប ប្រល័យពូជសាសន៍​​និង​ធ្លាប់​ឆ្លងកាត់​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច ពី​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ​១៩៩០ គឺ​កម្ពុជា​តស៊ូរ​ស់បាន​​។ ​ចំពោះ​ការសំរេច​យ៉ាង​របស់​សភា​សហគមន៍​អឺរ៉ុប​គឺជា​សិទ្ធិ​របស់គេ​។ ក៏ប៉ុន្តែ​​ការប្តេជ្ញា​របស់​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​រួមគ្នា​កសាង​ប្រទេសជាតិ ឲ្យ​កាន់ តែ​រីកចំរើន​៕​

កម្ពុជា ​និង​ឈី​លី ពិភាក្សាគ្នា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន និង​ការលើកលែង​ទិ​ដ្ឋ​ការ​ការទូត​

កម្ពុជា ​និង​ឈី​លី ពិភាក្សាគ្នា​លើ​បញ្ហាសំខាន់ៗ​មួយចំនួន និង​ការលើកលែង​ទិ​ដ្ឋ​ការ​ការទូត​