ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​លួច​សម្ភារៈ​អ្នក​ទៅលេង​ឆ្នេរសមុទ្រ​

ព្រះសីហនុ: យុវជន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ភ្ញៀវ​បរទេស តាម​ឆ្នេរសមុទ្រ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ន​ភ​ម្តុំ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។  

​លោក​វរសេនីយ៍ត្រី ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​ដោយ​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព​ដើរ​លួច​សម្ភារៈ​របស់​ភ្ញៀវ ដែល​មកលេង​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ជាច្រើនលើក​ច្រើនសារ​មក​ហើយ តែ​លើក​នេះ ជនសង្ស័យ​ត្រូវអស់​លក្ខណ៍ ដោយ​បានធ្វើ​សកម្មភាព​លួច​សម្ភារៈ​ជនបរទេស​នៅ​ឆ្នេរសមុទ្រ ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ នាក់ តឿ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ូលិស​ក៏បាន​បញ្ជូន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង បន្ត និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​លួច​សម្ភារៈ​អ្នក​ទៅលេង​ឆ្នេរសមុទ្រ​

ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​លួច​សម្ភារៈ​អ្នក​ទៅលេង​ឆ្នេរសមុទ្រ​