ក្រសួងការពារជាតិ​វៀតណាម​ប្តេជ្ញាចិត្ត​ជួយ​បណ្តុះបណ្តាល​វិស័យ​អក្សរ​សំងាត់​ជូន​នគរបាល​កម្ពុជា ខណៈ​មាន​តម្រូវការ​ពី​រាជរដ្ឋាភិបាល​

ភ្នំពេញ: នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ ឯម សំអានរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​កម្ពុជា នៅ​ប្រទេស​វៀតណាម​លោក​Phung Quang Thanh រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងថារដ្ឋាភិបាល​វៀតណាម និង​ក្រសួងការពារជាតិ​វៀតណាម ដែលមាន​លោក​ជាតំណាង នឹង​បង្កើន​ការប្តេជ្ញាចិត្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅក្នុង​ជួរកងកំលាំង​នគរបាល​កម្ពុជា លើ​វិស័យ​អក្សរ​សំងាត់ ខណៈ​វិស័យនេះ​ត្រូវបាន​បណ្តារដ្ឋាភិបាល​ចាត់ទុកថា ជាកា​ងារ​សំខាន់​ក្នុង​ការបំរើ​ឲ្យ​ការការពារ​ការសំងាត់​ដល់ការងារ​សន្តិសុខ ព័ត៌មាន ជាពិសេស​ពាក់់ព័ន្ធ​នឹង​ការបញ្ជា​ដឹកនាំ​របស់រាជរដ្ឋាភិបាល​ក៏​ដូច​ការដឹកនាំ​ក្នុង​វិស័យ​ការពារជាតិ​ជាពិសេស ក្នុង​ជួរនគរបាលជាតិ កងទ័ព និង​ក្នុង​កិច្ចទំនាក់ទំនង​ការបរទេស​ជាដើម​។​

​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ឧ​ត្ត​ម​សេនីយ​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរងនគរបាលជាតិ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា នៅក្រោយ​កិច្ចពិភាក្សា​ការងារ​ជាមួយរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម និង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា និង​ក្រោយការចុះហត្ថលេខា​ព្រមព្រៀងគ្នា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៦ លើវិស័យ​អក្សរ​សំងាត់​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួងការពារជាតិ​វៀតណាមនៅ​ប្រទេស​វៀតណាម​។​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា​ជារួម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេស​វៀតណាម​រយៈពេល​៥​ថ្ងៃ​ចាប់​ពីថ្ងៃ​២៤ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះប្រតិភូ​បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈ​អក្សរ​សំងាត់​របស់រដ្ឋាភិបាល​វៀតណាម និង​បាន​រាយការណ៍​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិវៀតណាម​ថា កិច្ចប្រជុំ​គឺ​បាន​វាយ​តំលៃ​ដក​បទពិសោធន៍​អំពីលទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អក្សរ​សំងាត់​នៃ​ប្រទេស​ទាំងពីរ​កម្ពុជាវៀតណាម និង​បាន​ពិនិត្យឡើងវិញ​នូវ​ការងារ​កន្លងមក រួមមាន​ការជួយបណ្តុះបណ្តាល​ធនធានមនុស្ស និង​ជួយផ្តល់​បរិក្ខា​សំភារៈ​បច្ចេកទេស​ដើម្បីបំរើ​វិស័យ​អក្សរ​សំងាត់​នៅ​កម្ពុជា ហើយ​បន្ទាប់មកទៀត ប្រតិភូ​ទាំងពីរ​ក៏បានជជែក​ពិភាក្សា កំណត់​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០១៦​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ ឯម សំអាន បាន​ចាត់ទុកថា កន្លងមក​ភាគី​វៀតណាមបានការ​ខិតខំ​ជួយ​កម្ពុជា​គ្នា​ត្រង់​ទៅ​ត្រង់​មកលើ​គុណភាព​នៃ​ការអប់រំ​លើអក្សរ​សំងាត់​នេះ រីឯ​សំភារៈ​គ្រឿង​បរិក្ខា​បច្ចេកទេស​ដែលមាន​បញ្ហា​ប្រឈម​កម្ពុជាស្នើ​ឲ្យ​ភាគី​វៀតណាម​បាន​បំពាក់​ជួ​យមក​កម្ពុជា ជាសំខាន់​គឺ​សូម​ឲ្យ​មានការជួយ​ដោះស្រាយ​ថែទាំ​ដើម្បី​ឲ្យ​សំភារៈ​នោះ​ធនា​ប្រើប្រាស់​បានយូរ​អ​ង្វេ​ង​។​

​គួរ​បញ្ជាក់ថា អនុវត្តតាម​ខ្លឹមសារ​កិច្ចព្រមព្រៀង កន្លងមក​ភាគី​វៀតណាម​បានផ្តល់ជំនួយ​បំពាក់​គ្រឿង​បរិក្ខា​បច្ចេកទេស​ជាច្រើន​ដាក់​នៅក្នុង​អគ្គ​ស្នងនគរបាលជាតិ និង​ក្នុង​ជួរ​អគ្គបញ្ជាការ​កង​យោធ​ខេមរភូមិន្ទ​ផងដែរ ក្នុងនោះក៏បាន​ផ្តល់ជំនួយ​ជាង​៣០​ម៉ឺន​ដុល្លា​អា​មេ​រិច​ទៀត​ផ្តល់​សេវា​ត​ភា្ជ​ប់ប​ណ្តាInternet ដើម្បី​ភា្ជ​ប់​បណ្តាញ​ការងារ​ទំនាក់ទំនង អក្សរ​បំភ័ន្ត​អក្ខរៈ​ប្រមាណ​២១៨ខ្សែរ​៕​

ក្រសួងការពារជាតិ​វៀតណាម​ប្តេជ្ញាចិត្ត​ជួយ​បណ្តុះបណ្តាល​វិស័យ​អក្សរ​សំងាត់​ជូន​នគរបាល​កម្ពុជា ខណៈ​មាន​តម្រូវការ​ពី​រាជរដ្ឋាភិបាល​

ក្រសួងការពារជាតិ​វៀតណាម​ប្តេជ្ញាចិត្ត​ជួយ​បណ្តុះបណ្តាល​វិស័យ​អក្សរ​សំងាត់​ជូន​នគរបាល​កម្ពុជា ខណៈ​មាន​តម្រូវការ​ពី​រាជរដ្ឋាភិបាល​