ស្លាប់​ស្ត្រី​ម្នាក់ និង​ខូចខាត​ធ្ងន់ធ្ងរ ដោយ​រថយន្ត​ឆ្លាម ក្រឡាប់ តែ​បាត់​អ្នកបើកបរ​

បន្ទាយមានជ័យ: រថយន្ត​ឆ្លាម ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2C 4163 បាន​ក្រឡាប់ ធ្លាក់​ចេញពី​ផ្លូវ បង្ក​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់ និង​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ កាល​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំនុច​ខាងកើត​សាលា​ក្រៅ ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។​
 
​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​កាមរី​ឆ្លាម​នោះ គឺ​ក្រឡាប់ ខណ​:​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាលអោយ​ស្លាប់​ស្ត្រី​ម្នាក់​។ ឯ​រថយន្ត បាន​ខូចខាត​ធ្ងន់​។ ហេតុការណ៍​នោះ មកពី​មូលហេតុ  អ្នកបើកបរ​ងងុយដេក ងោកងុយ​។ តែ​សមត្ថកិច្ច ពុំទាន់​ស្គាល់ឈ្មោះ​នៅឡើយ​។​
   
​ឯ​អ្នករួមដំណើរ​ជា​ជនរងគ្រោះ មានឈ្មោះ សូរ សុផល ភេទ​ស្រី អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​

លោក សួន នី​ប៉ូ អោយដឹង​បន្តថា គ្រោះថ្នាក់​នោះ អាច​កើតឡើង នៅមុន​នោះ តែ​សាក្សី​ទើប​ឃើញ​សព​ជនរងគ្រោះ និង​រថយន្ត នៅ​ម៉ោង ៦ និង ៦០ នាទី​៕