ជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់ នៅក្នុង​បន្ទប់​ជួល

ភ្នំពេញ: ប្រទះឃើញ​បុរស ជន​បរ​ទស​អង់គ្លេស​ម្នាក់​ដេកស្លាប់ នៅក្នុង​ផ្ទះជួល​ដោយ​មិនដឹងមូលហេតុ​។ ការប្រទះឃើញ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧ ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៥ ផ្ទះ​លេខ​១៤A ផ្លូវ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌចំការមន រួច​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​​ចុះមក​អន្តរាគមន៍​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ TIM ROSERTSON អាយុ​៥៥​ឆ្នាំ មុខរបរ​ជាគ្រូបង្រៀន​ភាសា​អង់គ្លេស INTERNATIOAL BRITISN SCHOOI (CISPP) ស្នាក់នៅផ្ទះជួល​កើតហេតុ​ខាងលើ​។​

​តាម​សេចក្តីរាយការណ៍​របស់​គ្រូពេទ្យ​ប្រចាំ​ខ្លួន បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​២៧ខែវិច្ឆិកា ឆ្នាំ​២០១៥​បុរស​ជនជាតិ​អង់គ្លេស​បាន​ទូរស័ព្ទ​អោយមក​យក​គាត់​ផង​ព្រោះ​គាត់​មិន​ស្រួលខ្លួន ។ ខណៈ​គាត់​បានមក​ដល់​ហើយ ផ្ទះជួល​របស់​បុរស ជនជាតិអង់គ្លេស​នោះ​ស្នាក់​ជាន់​ទី​២ នៅពេលដែល​ក្រុមគ្រូពេទ្យ​បាន​ឡើង​​ទៅដល់​ក៏បាន​គោះ ទ្វារ​បន្ទប់​នោះ​តែ​មិនមាន​អ្នកបើក​ទេ ក្រោយមក​ម្ចាស់ផ្ទះ និង​ក្រុម គ្រូពេទ្យក៏បាន​គាស់​ទ្វារ​ក៏​ឃើញ​បុរស​ជនជាតិ​អង់គ្លេស​ដេក​នៅលើ​គ្រែ ​ដោយ​ក្រុមគ្រូពេទ្យ​ស្មាន តែ​ដេកលក់​ក៏បាន​ទៅ​ដាស់ ពេលនោះ​ក្រុមគ្រូពេទ្យ ទើប​ដឹងថាគាត់​បាន​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ​ភ្លាម​ក្រុមគ្រូពេទ្យ​បាន​ប្រាប់​ម្ចាស់ផ្ទះ​អោយ​ទាក់ទង​ទៅ​សមត្ថកិច្ចមូល​ដ្នា​ន និង​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព ហើយបាន​ប្រាប់ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ជំងឺ​គាំងបេះដូង ហើយ​យក​សពត្រូវបាន​ដឹកយក​ទៅ​ដំកល់​នៅ​វត្ត​ស្ទឹងមានជ័យ​៕​