ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ភ្នំពេញ: នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​ប្រាកដជា​ព្រួយបារម្ភ​អំពី​សុខភាព​របស់​អ្នក និង​កូន​។ ការព្រួយបារម្ភ​ចម្បង​របស់​មាតា គឺ​ការលូតលាស់​របស់​កូន​នៅក្នុង​ផ្ទៃ និង​នៅពេលដែល​កូន​កើតមក​។ ក្នុងនោះ​ម្តាយ​គ្រប់រូប​ក៏មាន​ការ​ព្រួយ​
​បារម្ភ​អំពី​រោគសញ្ញា​មួយចំនួន​អំឡុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង ក្រោយពេល​សម្រាល​។ លើសពីនេះទៅទៀត ម្តាយ​គ្រប់រូប​តែងមាន​ការព្រួយបារម្ភ​អំពី​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ដើម្បី​ទ្រទ្រង់​នូវ​សុខភាព​របស់ខ្លួន សុខភាព​កូន​នៅក្នុង​ផ្ទៃ និង​កូន​នៅពេល​ធំ​ឡើង​។ ការលូតលាស់​របស់​ទា​រក និង​កា​វិ​វ​ឌ្ឍ​របស់​កុមារ អាស្រ័យ​ទៅនឹង​ដំណាក់កាល​មាស​សំខាន់​៣ ដូចខាងក្រោម​៖

I.​ដំណាក់កាល​មាស​ទី​១ គឺ​ការលូតលាស់​របស់​ទារ​ក​នៅក្នុង​ផ្ទៃ​
​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា នៅ​អំឡុងពេល​៣​ខែ​ចុងក្រោយ​នៃ​គភ៌ ទារក​នៅក្នុង​ផ្ទៃ​កំពុង​លូតលាស់​ធ្មេញ និង​ឆ្អឹង ។ ក្នុងនោះ​ទារក​ពិតជា​ចាំបាច់​ក្នុងការ​ទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​លូតលាស់ ធ្វើ​ឲ្យ​បេះដូង សរសៃប្រសាទ និង​សាច់ដុំ​មាន​សុខ​ភាពល្អ​។ លើសពីនេះទៅទៀត កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់បេះដូង​ទារក​ដំណើរការ​ធម្មតា និង​មានលទ្ធភាព​ក្នុងការ​ធ្វើ​កំណក​ឈាម​។
​តើ​កង្វះ​ជាតិ​កាល់ស្យូម​ធ្វើ​ឲ្យ​ម្តាយ​ជួប​នូវ​ផលវិបាក​អ្វីខ្លះ​?
​ប្រសិនបើ​ម្តាយ​មិន​ទទួលទាន​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ទេនោះ ម្តាយ​នឹងមាន​បញ្ហា​សុខភាព​
​ដែល​ទាក់ទង​ទៅនឹង​កង្វះ​ជាតិ​កាល់ស្យូម ដោយសារ​ទារក​បឺត​ស្រូប​នូវ​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់​ម្តាយ
​ហើយ​ជា​លទ្ធផល ឆ្អឹង​ម្តាយ​នឹង​ខ្សោយ រួច​ក្រោយមក​អាច​ប្រឈមមុខ​នឹង​ជំងឺ​ពុក​ឆ្អឹង​។ លើសពីនេះទៅទៀត ស្ត្រី​ជា​ម្តាយ​នឹងមាន​បញ្ហា​ដូចជា​៖ ពិបាក​សម្រាល ឈឺ​ក្រោម​ចង្កេះ រមួលក្រពើ ហើម​អ​វ​:​យ​វ​:​ខាងក្រោម ឈឺសន្លាក់ ល្ហិតល្ហៃ អស់កម្លាំង និង​ការ​រលូត​។ ប្រសិនបើ​ធ្ងន់ធ្ងរ​ជាង​នេះ វា​ជំរុញ​ឲ្យ       សម្ពាធ​ឈាម​ឡើង ពុក​ឆ្អឹង ឆ្អឹង​ទន់ អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ធ្មេញ​ពុក​ឬ​បាក់ និង​មាន​ជំងឺ​ផ្សេងៗ     ទៀត​។ ការផ្តល់​អនុសាសន៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម ការ​ញ៉ាំ​កាល់ស្យូម​បន្ថែម​ជា​ផ្នែក​មួយ​នៃ​ការថែទាំ​ទារក​ក្នុង​ផ្ទៃ និង​ការទប់ស្កាត់​រោគសញ្ញា​ប​ម្រុ​ង​ក្រឡាភ្លើង ពិសេស​គឺ​ការឡើង​សម្ពាធ​ឈាម​។ *​ស្ត្រី​មាន​ផ្ទៃពោះ​នៅក្នុង​ត្រីមាស​ចុងក្រោយ​គួរតែ​បរិភោគ​កាល់ស្យូម ១២០០ មក្រ​/​ថ្ងៃ​។                                                                    
​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​មានដូចជា​÷

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

II.​ដំណាក់កាល​មាស​ទី​២ គឺ​ទារក​ស្ថិតនៅក្នុង​កំណើត ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​
​ដំណាក់កាល​នេះ គឺជា​អំឡុង​ពេលដែល​ទារក​មានការ​លូតលាស់​ខ្លាំង ទារក​ពិតជា​ចាំបាច់​ណាស់​ក្នុងការ​នាំចូល​នូវ​សារជាតិ​កាល់ស្យូម​បន្ថែម​ស្មើនឹង ២-៤​ដង​ធៀប​នឹង​មនុស្សពេញវ័យ ដោយ​ផ្អែកទៅលើ​ទម្ងន់​ខ្លួន​កុមារ​គិត​ជា​គីឡូក្រាម​។​)
​តើ​កង្វះ​នូវ​ជាតិ​កាល់ស្យូម​ចំពោះ​ទារក នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​អ្វីខ្លះ​?
​ចំពោះ​ទារក​ធ្វើ​ឲ្យ​ទម្ងន់​ទាប ឆ្អឹង​ទន់ ខ្លួន​តូច ញ័រ​ដៃជើង ស្ពឹក និង​ឆ្អឹង​ស្ពោត​។ លើសពីនេះទៅទៀត​នឹងមាន​នូវ​រោគសញ្ញា​មួយចំនួនទៀត​ដូចជា ប្រកាច់ ស្ទះ​បំពង់ក គេង​មិន​លក់ អស់កម្លាំង មិន​ចង់​ញ៉ាំ​អាហារ ភិតភ័យ​ពេលយប់ យំយប់ អន្ទះអន្ទែង បែកញើស ថយចុះ​ភាពស៊ាំ និង​ជំរុញ​ឲ្យ​មាន​ជំងឺ    ដូចជា​ផ្តាសាយ ក្តៅខ្លួន និង​ក្អក ដុះធ្មេញ​យឺតយ៉ាវ ធ្មេញ​មិន​រឹងមាំ​ល្អ​។

​តើ​អ្វី​ជាការ​លូតលាស់​មិន​ប្រក្រតី (​ភាព​ក្រិន​)?
 
​ភាព​ក្រិន គឺជា​រោគសញ្ញា​នៃ​ការលូតលាស់​មិន​គ្រប់លក្ខណ​:​នៅលើ​ខួរក្បាល និង​រាងកាយ​កុមារ​នៅពេលដែល​កុមារ​មិនបាន​ទទួល​របប​អាហារ ឬ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​រយ​:​ពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​។ យោងទៅតាម​ទិន្នន័យ​របស់​ការអង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា (CDHS) ឆ្នាំ​២០១៤  បាន​ឲ្យ​ដឹងថា ៣២%​នៃ​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ គឺមាន​កម្ពស់​ទាប​បើ​ធៀប​ទៅនឹង​អាយុ​របស់​ពួកគេ ពោលគឺ​កុមារ​ម្នាក់​នៅក្នុង​ចំណោម​ដប់​នាក់​មានការ​លូតលាស់​មិន​ប្រក្រតី​ឬ​ភាព​ក្រិន​នេះ​។ មធ្យោបាយ​ដើម្បី​ជៀសវាង​វាង​នូវ​ភាព​ក្រិន​គឺ ផ្តល់​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កុមារ ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ កុំ​លេង​កីឡា​លើក​ទម្ងន់​អំឡុងពេល​លូតលាស់ និង​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន និង​សារធាតុ​រ៉ែ​ឲ្យ​បាន​គ្រប់គ្រាន់ ។​

III.​ដំណាក់កាល​មាស​ទី​៣ គឺ​វ័យ​មុន​ចូល​សាលារៀន​
​ក្នុង​វ័យ​នេះ កុមារ​ត្រូវការ​នូវ​អាហារ​បំប៉ន​ក៏ដូចជា​អាហារូបត្ថម្ភ​ជាច្រើន​ដើម្បី​ទ្រទ្រង់​ដល់​ការលូតលាស់​ទាំង​ផ្នែក​រាងកាយ ស្មារតី និង​សតិបញ្ញា​។ ក្នុងការ​លូតលាស់ កាល់ស្យូម​មាន​តួនាទី​យ៉ាងសំខាន់​។ ជាង ៩៩%​នៃ​កាល់ស្យូម​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ហើយ​មាន​មុខងារ​ទ្រទ្រង់​រាងកាយ​ទាំងមូល ១%​ទៀត​ជួយ​សម្រួល​ដល់​កំណក​ឈាម ការ​កន្ត្រាក់​សាច់ដុំ និង​សរសៃប្រសាទ​។ កោសិកា​ប្រើប្រាស់​កាល់ស្យូម​ដើម្បី​ឲ្យ​មាន​សកម្មភាព និង​ជួយ​សម្រួល​ដល់​ចលនា​បេះដូង​ឲ្យ​ដើរ​បាន​ទៀងទាត់​ផង​។ កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​កុមារ និង​ក្មេង​ជំទង់ មាននូវ​រោគសញ្ញា​មួយចំនួន​ដូចជា ប្រកាច់ ឬ​ញាក់​សាច់ដុំ យំយប់ និង​ងាយ​ភិតភ័យ  ធុំ​អាហារ ទល់លាមក រញ៉ាំរញ៉ូវ និង​រោគសញ្ញា​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា លលា​ដ៏​ក្បាល​សំប៉ែត ទ្រូង​មាន់ ឆ្អឹង​ខូច​ទ្រង់ទ្រាយ (​ក្បាលជង្គង់​ចូលគ្នា ឬ​ជើង​កោង​)​។ លើសពីនេះទៅទៀត បើសិន​កូនលោក​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ វា​នឹងធ្វើ​ឲ្យ​សារធាតុ​រ៉ែ​របស់​ឆ្អឹង​មិន​ប្រក្រតី ភាពរឹងមាំ​របស់​ឆ្អឹង​ថយចុះ​ឬ​បាត់បង់ រោគ​ក្រិស រមួលក្រពើ សាច់ដុំ​កន្ត្រាក់​ជាប់​។ យោងតាម​ស្ថិតិ​ឆ្នាំ​២០១៣​នៃ United Nations Children’s Fund (UNICEF) បាន​ឲ្យ​ដឹងថា ក្នុងចំណោម​កុមារ​បួន​នាក់​នៅក្នុង​ពិភពលោក មាន​ម្នាក់​លូតលាស់​មិន​ប្រក្រតី​។
​ជាការ​ពិត អ្នក​ម្តាយ​គ្រប់រូប​ពិតជា​មិន​ចង់​ឲ្យ​កូន​របស់ខ្លួន​លូតលាស់​មិន​ប្រក្រតី និង​មាន​ភាព​ក្រិន​នោះទេ ដូច្នេះ​អ្នក​ម្តាយ​គួរតែ ផ្តល់នូវ​អាហារូបត្ថម្ភ​ទាំងឡាយណា​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​កូន​។

​តើ​កុមារ​ត្រូវការ​កាល់ស្យូម​ប្រចាំថ្ងៃ​ប៉ុន្មាន​? ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​