នគរបាល​អន្តោប្រវេសន៍ ឃាត់​ជនបរទេស បញ្ជូនទៅ​ស្រុកកំណើត​វិញ​

ព្រះសីហនុ: កម្លាំង​ការិយាល័យ​នគរ​បាល​អន្តោប្រវេសន៍ បានធ្វើកា​រឃាត់ខ្លួន​ជនបរទេស​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​បញ្ជូនទៅ​ស្រុកកំណើត​ខ្លួន​វិញ​។​

​ទាក់ទិន​ទៅនឹង​ការចាប់​បញ្ជូន​នេះ នគរបាល​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ជនបរទេស​ដែល​ត្រូវ​ចាប់​បញ្ជូនទៅ​ស្រុកកំណើត​នេះ មានឈ្មោះ katzenbach សញ្ជាតិ​អាល្លឺម៉ង់ កាន់​លិខិត​ឆ្លង​ដែ​នេ​លខ C2VN9G9YY ផុត​សុពលភាព ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​លេខ​TI09685520 ផុត​សុពលភាព ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥​។

​នគរបាល​បាន​បន្តទៀតថា ឆ្លងតាម​ការសាកសួរ​ជនបរទេស​រូបនេះ បាន​រៀបរាប់ថា ខ្លួន​បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង​។​

​ជនបរទេស​រូបនេះ បាន​រៀបរាប់​បន្តទៀតថា ខ្លួន​ពុំមាន​លទ្ធភាព​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​បន្តទៀត​នោះទេ ហើយក៏​គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន​ផងដែរ​។​

​ក្រោយ​ការឃាត់ខ្លួន​ជនបរទេស​រូបនេះ នគរបាល​អន្តោប្រវេសន៍​បានធ្វើ​របាយការណ៍​ប​ញ្ជួ​ន​ជន​ខាងលើ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រសៀល​ថ្ងៃទី​២៧​វិច្ឆិកា​នេះ​៕​