យី​ឌុប​ដឹកឈើ​ប្រណិត បើក​ចុះ​ចំណោទ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​ក្រឡាប់​ស្លាប់​២​នាក់​

ត្បូងឃ្មុំ: មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ ខ្ទេច​ខ្លួន​មើល​លែង​យល់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរ​បង្ក​ឡើ​ងដោយ​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត​បើក​ចុះ​ចំណោទ​ក្នុងល្បឿន​លឿន​ក្រឡាប់ ។​ដែល​ហេតុការណ៍​ដ៍​រន្ធត់​នេះ​បាន កើតឡើង​នៅ​ម៉ោង​១០យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ។

​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ដោយសារ​អ្នកបើកបរ​រថយន្តយី​ឌុប បើក​ចុះ​ចំណោទ​ក្នុង​ល្បឿន​លឿន​ហើយ​ជាន់​ហ្វ្រាំង​បង្ខំ បណ្ដាល​ឲ្យឈើប្រណិត ម៉ៃ​តាប់​មុខ​៤​ជ្រុង ប្រភេទ​សុក្រ​ម​ស្ទុះ​រុលទៅមុខ ហក់​ចេញពី​ទ្រុងរថយន្ត នាំមក​ជាមួយ​នៅ​កាប៊ីន​រថយន្ត​ផ្កាប់​ចេញពី​ទ្រុង​ចោល​ជិត​២០​ម៉ែត្រ រីឯឈើ​វិញ​ស្ទុះ​ទៅ​កម្ទេច​យានដ្ឋាន​យីហោ “​គឹម ឈាង​” ពាសពេញ​មុខផ្ទះ បណ្ដាល​ឲ្យខូចខាត​រថយន្ត​តូច​ចំនួន​៤​គ្រឿង​យ៉ាងធ្ងន់ធ្ងរ​។​

​អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយបាន​ដាច់​ខ្លួន​ជា​កំណាត់ៗ និង​ព្រូឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀមខេត្តកំពង់ចាម ក៏បាន​ស្លាប់​ដែរ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​សហការគ្នា​ជួយរើកកាយ​យក​សាកសព ជនរងគ្រោះ​ទាំង​២​នាក់ មក​ក្រៅ រួច​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។

 រីឯ​វត្ថុតាង​ឈើ​ត្រូវ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​យកទៅ​រក្សាទុក ហើយ​កាកសំណល់រថយន្ត​យី​ឌុប ត្រូវបាន​សមត្ថកិច្ច​ប្រមូល​យកទៅ​ទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​៕

យី​ឌុប​ដឹកឈើ​ប្រណិត បើក​ចុះ​ចំណោទ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​ក្រឡាប់​ស្លាប់​២​នាក់​

យី​ឌុប​ដឹកឈើ​ប្រណិត បើក​ចុះ​ចំណោទ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​ក្រឡាប់​ស្លាប់​២​នាក់​