​បាញ់ប្រហារ​លើ​អ្នក​កាន់សាសនា​មូស្លីម​ស៊ី​អ៊ី​ត​នៅ​បង់​ក្លា​ដែ​ស​ស្លាប់​និង​របួស​ច្រើន​នាក់

បង់​ក្លា​ដែ​ស​៖​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​អ្នក​កាន់សាសនា​មូស្លីម​ស៊ី អ៊ី​ត​ក្នុងអំឡុងពេល​អធិស្ឋាន​ពេល​ល្ងាច​នៅ​វិហារ​អ៊ីស្លាម​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ដោយបាន​សម្លាប់ មនុស្ស​ម្នាក់ និង​របួស​ជាច្រើន​នាក់ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​សារព័ត៌មាន AP ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។ 

​    ​លោក Mohammed Asaduzzaman មេ​ប៉ូលិស​ស្រុក Bogra បាន​បញ្ជាក់ថា ក្រុម​ខ្មាន់កាំភ្លើង មាន​គ្នា​ប្រមាណ​៥​នាក់ បាន​បើក​ការបាញ់ប្រហារ ទៅលើ​វិហារ​អ៊ីស្លាម​ក្នុងភូមិ Haripur នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា​។ ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះនៅ​មិនទាន់មាន​ក្រុម​ខាង​ណាមួយចេញមុខ​មក​អះអាងថាជា​ទង្វើ​របស់​ពួកគេ​ឡើយ​៕

​បាញ់ប្រហារ​លើ​អ្នក​កាន់សាសនា​មូស្លីម​ស៊ី​អ៊ី​ត​នៅ​បង់​ក្លា​ដែ​ស​ស្លាប់​និង​របួស​ច្រើន​នាក់