Fabregas៖ “Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ ពេល Messi ចូលនិវត្តន៍”

Fabregas៖ “Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ ពេល Messi ចូលនិវត្តន៍”

Cesc Fabregas ជឿជាក់​ថា Neymar នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​កីឡាករ​ល្អ​បំផុតរបស់​ពិភពលោក នៅ​ពេល​ដែល Lionel Messi លា​ឈប់​ពី​ពិភព​បាល់ទាត់។

 

Fabregas៖ “Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ ពេល Messi ចូលនិវត្តន៍”

 

ការ​ហ៊ាន​និយាយ​ដូច្នេះ​របស់​កីឡាករ​ Chelsea វ័យ​២៨ឆ្នាំ ដោយសារ​តែ​គេ​ទាំង២ ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុមបាន​មួយ​ឆ្នាំ កាល​លេង​នៅ​ទឹកដី Camp Nou នៅ​ពេល Neymar ផ្ទេរពី Santos ទៅ​ទីនោះ​កាល​ពី​ឆ្នាំ២០១៣។

 

“អ្នក​អាច​មើល​ឃើញ​ពី​បច្ចេកទេស ការ​ស្រលាញ់​បាល់ទាត់ និង​ទេព​កោសល្យ​ដ៏​ប៉ិន​ប្រសប់របស់ Neymar។ ខ្ញុំ​ទទួល​ស្គាល់​ថា​វា​ពិបាក​សម្រាប់ Neymar ដើម្បី​ឈាន​ដល់​កម្រិត Messi ប៉ុន្តែ​នៅ​ពេលដែល Messi ចូល​និវត្តន៍​ ខ្ញុំ​ជឿជាក់​ថា Neymar នឹង​ក្លាយ​ជា​កំពូល​កីឡាករ​ក្នុង​សម័យកាលរបស់​គេ”។ Fabregas បញ្ជាក់។

 

Fabregas៖ “Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ ពេល Messi ចូលនិវត្តន៍”

Fabregas (ឆ្វេង) ពេល​នៅ​លេង​ជាមួយ​ Neymar នៅ Barcelona

 

កីឡាករ​អន្តរជាតិ​ប្រេស៊ីល​បាន​ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​មិន​សូវ​ជា​ជោគជ័យ​នោះ​ទេ​នៅ​អេស្ប៉ាញ តែ​មិន​យូរ​ប៉ុន្មាន Neymar បាន​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​រហូត​ធ្វើ​ឲ្យ Fabregas ជឿ​ជាក់​គេ​នឹងក្លាយ​ជា​កំពូល​កីឡាករ​ពេល​លែង​មាន​វត្តមាន​របស់ Messi។

 

បញ្ជាក់​ផង​ដែរ​ថា Neymar កំពុង​ឡើង​ជើង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ឈរ​លើ​គេ​ក្នុង​តារាង Top Scorer នៅ La Liga ដោយ​ស៊ុត​បាន​១២គ្រាប់ លើ​មិត្ត​រួម​ក្រុម Luis Suarez ១គ្រាប់។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​ស្រប​តាម​ Fabregas ឬ​អត់?

 

Fabregas៖ “Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ ពេល Messi ចូលនិវត្តន៍”

 

ចុចអាន៖ Ronaldinho ថា Neymar នឹង​ជោគជ័យ​ទៀត​បើ​ទៅ Premier League

 

ប្រែ​សម្រួល៖ រុន វីរ៉ុត

ប្រភព៖ goal