ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ ចុង​ក្រោយ​ប៉ូលិស​ប្រាប់​ថា​ជា​ពេជ្រ​​​​ក្លែង​ក្លាយ

ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ ចុង​ក្រោយ​ប៉ូលិស​ប្រាប់​ថា​ជា​ពេជ្រ​​​​ក្លែង​ក្លាយ

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ អ្នក​​ដំណើរ​តាម​ផ្លូវ​នៃ​ទីក្រុង​​​ហុងកុង​​ ប្រហែល​៥០​នាក់ បាន​នាំ​គ្នា​ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ​ ដោយ​អព្ភូតហេតុ​មិន​មាន​នរណា​ដឹង​ច្បាស់។

 

ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ ចុង​ក្រោយ​ប៉ូលិស​ប្រាប់​ថា​ជា​ពេជ្រ​​​​ក្លែង​ក្លាយ


ម៉ោង​ប្រហែល​ ៨:៤០​នាទី​យប់ គ្រាប់​​​​​តូច​ៗ​ជា​ច្រើន​គ្រាប់​បាន​ធ្លាក់​មក​ស្រោច​ដូច​ភ្លៀង​​មក​​លើ​ផ្លូវ​ Nathan Road ក្នុង​តំបន់ Tsim Sha Tsui ក្រុង​ហុងកុង។ តាម​សារព័ត៌មាន Shanghaiist បាន​បញ្ជាក់​ថា រំពេច​នោះ​​ស្រាប់​តែ​នារី​ម្នាក់​បាន​ស្រែក​​ឡើង​ថា “គ្រាប់​ពេជ្រ” ហើយ​មនុស្ស​​​នៅ​​ក្បែរ​នោះ​ក៏​​​​ផ្អើល​នាំ​គ្នា​រើស​គ្រាប់​​នោះ​ទុក។

 

​​​តាម​ប្រភព​​ព័ត៌មាន​ Apple Daily បាន​ឲ្យ​ដឹង​ថា​ អ្នក​នៅ​ផ្លូវ Nathan Road ក៏​ផ្អើល​ត​ៗ​​គ្នា​រើស​ និង​ស្វែង​រក​​គ្រាប់​ពេជ្រ​មាន​តម្លៃ​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​ទេសចរ និង​​អ្នក​រស់​នៅ​ទី​នោះ​ចូល​រួម​រើស។ ​​

 

ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ ចុង​ក្រោយ​ប៉ូលិស​ប្រាប់​ថា​ជា​ពេជ្រ​​​​ក្លែង​ក្លាយ

ក្រោយ​មក​អ្នក​សារព័ត៌មាន​ជា​ច្រើន​អ្នក​បាន​ទៅ​ដល់​ទី​នោះ​ និង​​បាន​ថត​បង្ហាញ​រូប​គ្រាប់​ពេជ្រ​តូច​ៗ​ដែល​​មនុស្ស​នៅ​ទី​នោះ​រក​បាន។ ទោះ​យ៉ាង​ណា​ មន្ត្រី​ប៉ូលិស​​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ពិនិត្យ​មើល​ក្នុង​ហេតុការណ៍​ខាង​លើ និង​បង្ហាញ​ថា​គ្រាប់​ពេជ្រ​ដែល​​​មនុស្ស​ជា​ច្រើន​នាំ​គ្នា​រើស​នោះ គឺ​មិន​មែន​​គ្រាប់​ពេជ្រ​ពិត​ប្រាកដ​នោះ​ទេ ដោយ​វា​ជា​គ្រាប់​ប្លាស្ទិក​​គេ​ច្នៃ​ដូច​គ្រាប់​ពេជ្រ​តែ​ប៉ុណ្ណោះ៕​​​

 

ផ្អើល​រើស​គ្រាប់​ពេជ្រ​ធ្លាក់​ពី​លើ​មេឃ ចុង​ក្រោយ​ប៉ូលិស​ប្រាប់​ថា​ជា​ពេជ្រ​​​​ក្លែង​ក្លាយ
 

ចុចអាន៖ មើល​ពន្លឺ​ព្រះ​អាទិត្យ​ជំនួស​ការ​​ញ៉ាំ​អាហារ​ ជា​វិធី​សម្រក​ទម្ងន់​ថ្មី​របស់​នារី​ហុងកុង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist