វិធី​កម្ចាត់​ស្នាម​អាចម៍​រុយ​តាម​បែប​ធម្មជាតិ​ប្រសិទ្ធភាព​១០០%

វិធី​កម្ចាត់​ស្នាម​អាចម៍​រុយ​តាម​បែប​ធម្មជាតិ​ប្រសិទ្ធភាព​១០០%

អាចម៍​រុយ​កើត​លើ​ស្បែក​មុខ និង​ដង​ខ្លួន បណ្ដាល​មក​ពី​កត្តា​តំណពូជ និង​ការ​កម្ដៅ​ព្រះអាទិត្យ។ អ្នក​ដែល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ច្រើន (មិន​ស្លៀកពាក់​ជិត, មិន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ) នឹង​កើត​មាន​អាចម៍​រុយ​ជាក់​ជា​មិន​ខាន ជា​ពិសេស​ត្រង់​មុខ និង​ដៃ​តែ​ម្ដង។ មុខ​ឡើង​អាចម៍ ទៅ​ណា​ម្ដងៗ មិន​ថា​ប្រុស ឬ​ស្រី​ទេ ដឹង​តែ​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល និង​ខ្មាស​គេ​ជា​មិន​ខាន។

 

ទំព័រ​សុខភាព និង​សម្រស់ Sabay ថ្ងៃ​នេះ នឹង​បង្ហាញ​ពី​វិធី​កម្ចាត់​អាចម៍​រុយ​តាម​បែប​ធម្មជាតិ ហើយ​មាន​ប្រសិទ្ធ​ខ្ពស់ បើ​សិន​អត់ធ្មត់​អនុវត្ត​បាន​ខ្ជាប់ខ្ជួន៖

 

១. ទឹក​ក្រូច​ឆ្មា៖

ទឹក​ក្រូច​ឆ្មា​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ និង​កម្ចាត់​ស្នាម​អាចម៍​រុយ។ ច្របាច់​យក​ទឹក​ក្រូច​ឆ្មា ហើយ​យក​ម្រាម​ដៃ​ជ្រលក់​មក​ផ្ដិត​ម៉ាស្សា​ថើៗ​ត្រង់​ស្បែក​មាន​អាចម៍​រុយ​រយៈពេល ១៥​នាទី រួច​លាង​សម្អាត​នឹង​ទឹក​ធម្មតា។ ធ្វើ​បែប​នេះ ២​ដង​ក្នុង​មួយ​ថ្ងៃ។

 

២. ទឹក​ឃ្មុំ៖

លាយ​ទឹក​ឃ្មុំ​ជាមួយ​ទឹក ហើយ​កម្ដៅ​ឲ្យ​ក្ដៅ​ឧន​ៗ​បន្តិច។ លាប​ត្រង់​ស្បែក​មាន​អាចម៍​រុយ ហើយ​រយៈ​ពេល​១៥​នាទី សឹម​លាង​ជម្រះ​នឹង​ទឹក​ស្អាត​ធម្មតា​ចេញ​វិញ។ វិធី​មួយ​ទៀត គឺ​អាច​លាយ​ទឹក​ដោះ​គោ​ជូរ​ជាមួយ​នឹង​ទឹក​ឃ្មុំ ហើយ​លាប​ស្បែក​អាចម៍​រុយ ដោយ​ទុក​៣០​នាទី រួច​ចាំ​លាង​ទឹក​ស្អាត។

 

៣. ម៉ាស​ផ្លែឈើ៖

ក្រឡុក​កិន​ផ្លែ​ស្ត្រប៊ើរី​ ល្ហុង​ទុំ ត្រសក់ និង​ម្នាស់​ចូល​គ្នា (លៃលក​យ៉ាង​ណា​ឲ្យ​ល្បាយ​នេះ​ប៉ិៗ)។ រួច​យក​ទៅ​បៀក​លាប​លើ​មុខ​ធ្វើ​ជា​ម៉ាស​បិទ​មុខ)។ ទុក​រយៈពេល ១៥​នាទី រួច​លាង​ជម្រះ​នឹង​ទឹក​ស្អាត។ ម៉ាស​ផ្លែឈើ ជា​វិធី​ធម្មជាតិ​ដ៏​ល្អ​បំផុត​ក្នុង​ការ​កម្ចាត់​ស្រទាប់​ស្បែក​ខូច​ដើម្បី​បំបាត់​ស្នាម​អាចម៍​រុយ។

 

វិធី​កម្ចាត់​ស្នាម​អាចម៍​រុយ​តាម​បែប​ធម្មជាតិ​ប្រសិទ្ធភាព​១០០%

 

៤​. ល្ហុង​ទុំ

ល្ហុង​ទុំ​មាន​អង់ស៊ីម​ម្យ៉ាង (papain) ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​បាត់​អាចម៍​រុយ។ កិន​ល្ហុង​ទុំ​ឲ្យ​ម៉ត់ រួច​លាប​លើ​ស្បែក​អាចម៍​រុយ។ ទុក​ចោល​ឲ្យ​ស្ងួត សឹម​លាង​ជម្រះ​ជា​មួយ​ទឹក​ត្រជាក់។ វិធី​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា បំបាត់​អាចម៍​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បំបាត់​ស្នាម​ជាំ និង​ធ្វើ​ឲ្យ​សុខភាព​ស្បែក​ល្អ និង​ទន់​ទៀត​ផង។

 

៥. ទទួល​ទាន​បន្លែ ផ្លែឈើ​មាន​វីតាមីន C

ក្រៅ​ពី​ប្រើ​វិធី​ខាង​លើ​ផ្ទាល់​លើ​ស្បែក របប​អាហារ​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​ឲ្យ​ស្បែក​ស្អាត កាត់​បន្ថយ​ជាំ អាចម៍​នោះ។ វីតាមីន C ជួយ​ឲ្យ​ស្បែក​មាន​សំណើម ភ្លឺ បំបាត់​អាចម៍​រុយ និង​ជាំ ដូច្នេះ គប្បី​ទទួល​ទាន​បន្លែ ផ្លែឈើ​ណា​ដែល​សម្បូរ​វីតាមីន C ដូចជា​បន្លែ​បៃតង ផ្កា​ខាត់ណា​បៃតង ស្ពៃ spinach ផ្លែ​ Kiwi ក្រូច ស្ត្រប៊ើរី ប៉េងប៉ោះ ជា​ដើម។

 

វិធី​កម្ចាត់​ស្នាម​អាចម៍​រុយ​តាម​បែប​ធម្មជាតិ​ប្រសិទ្ធភាព​១០០%

 

៦. ក្រែម​ធ្វើ​ឲ្យ​ស៖

ក្រៅ​ពី​វិធី​ធម្មតា​ដែល​ទាមទារ​ឲ្យ​អ្នក​អត់​ធ្មត់​អនុវត្ត​ជា​ប្រចាំ ក្រែម​ធ្វើ​ឲ្យ​ស​ក៏​អាច​ជួយ​បំបាត់​ស្នាម​អាចម៍​រុយ​បាន​ដែរ។

 

* វិធី​ការពារ​កុំ​ឲ្យ​ស្បែក​ឡើង​អាចម៍​រុយ

 

មូលហេតុ​ចម្បង​ឲ្យ​ស្បែក​ឡើង​អាចម៍​រុយ គឺ​ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន។ ដូច្នេះ គប្បី៖

– ប្រើ​ក្រែម ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ដែល​មាន​ដាក់ SPF លើ​សម្បក ពេល​ចេញ​ក្រៅ

– ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ចន្លោះ​ម៉ោង ១០​ព្រឹក និង​៤​ល្ងាច

– ពាក់​មួក ឬ​ស្លៀកពាក់​ជិត ការពារ​កម្ដៅ​ថ្ងៃ។

 

ដើម្បី​ជា​ជំនួយ​ដល់​ស្បែក​ ផន និង​វ៉ាសឺលីន​ មាន​ផលិតផល​ជាច្រើន​ប្រភេទ​សម្រាប់​ថែរក្សា​ សម្រស់​ផ្ទៃ​មុខ និង​ដង​ខ្លួន។ ក្រែម​លាប​មុខ​ផន ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ ចំណែក​ឯ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​វិញ​ជួយ​ឲ្យ​ស​ភ្លឺ​ថ្លា​។

 

ក្នុង​ខែ​វិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន​ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​និង​ ឱសថស្ថាន​ទំនើប​ៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។ ទិញ​ក្រែម​លាប​មុខPond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​ 400ml នឹង​ទទួល​បាន​កាបូប Makeup ផន, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ​ក៏​មាន​ការ​ទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទីកន្លែង​និង​ខែ​នីមួយៗ៕

 

វិធី​កម្ចាត់​ស្នាម​អាចម៍​រុយ​តាម​បែប​ធម្មជាតិ​ប្រសិទ្ធភាព​១០០%