​ហេតុអ្វី​បានជា​អ្នក​ត្រូវ ទទួលទាន​ស្ពៃក្តោប​?

​សុខភាព​៖​ស្ពៃក្តោប​គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែលមាន​រាង​មូល និង ផ្តុំ​ឡើង​ដោយ​ស្លឹក​ដែលមាន​ជាច្រើន​ស្រទាប់ ។ វា​មាន​បី​ប្រភេទ​សំខាន់ៗ​គឺ ស្ពៃក្តោប​ដែលមាន​ពណ៌ បៃតង​,​ក្រហម និង សលាយ​លឿង​។ ពណ៌​នៃ ស្ពៃក្តោប​បៃតង គឺមាន​ពណ៌​ចាប់ពី បៃតង​ស្រាល រហូតដល់​បៃតងចាស់​ខណៈពេលដែល​ស្ពៃក្តោប ក្រហម មាន​ស្លឹក ដែល​អាចមាន​ពណ៌​ក្រហមជាំ ឬ​ស្វាយ ជាមួយនឹង​ស​សៃ​ពណ៌​ស​នៅ​ជុំវិញ​វា​។ ស្ពៃ ក្តោប​បៃតង និង ក្រហម​ទាំងពីរ​នេះ គឺមាន​ស្លឹក​ម៉ត់​រលោង​។ ស្លឹក​របស់​ស្ពៃក្តោប​សលាយ​លឿង គឺ​ហាក់ នឹង​អង្កាញ់​ជាង និង អាចមាន​ពណ៌​លឿង​ស លាយ បៃតង​។​

​អត្ថប្រយោជន៍​របស់​ស្ពៃក្តោប​ចំពោះ​សុខភាព​៖

•    ស្ពៃក្តោប​មាន​ផ្ទុក​នូវ សារជាតិ phytonutrients ដែល​វា​មាន​ដំណើរការ ក្នុង​ការជួយ​ការពារ រាងកាយ​ពី​ពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ ភ្នាស​របស់​កោសិកា​។ សារជាតិ​នេះ ក៏បាន​ជួយ បង្ហាញ​សញ្ញា​ដល់ ហ្សែ​ន​របស់​យើង ក្នុងការ​បង្កើន​នូវ ផលិតផល​អង់ស៊ីមរ​ប​ស់វា ដែល​ចូលរួម​នៅក្នុង ការ​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។​

•    ស្ពៃក្តោប​ប្រហែលជា​អាចជួយ​បន្ថយ នូវ​ឱកាស​នៃ​កើត​មាននូវ​ជំងឺមហារីក ជាពិសេស នៅក្នុង​សួត ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត​។​

•    ស្ពៃក្តោប​គឺជា​អាហារ ជួយ​ធ្វើអោយ​សាច់ដុំ​រឹងមាំ​,​ជា​អ្នក​សំអាត​ឈាម និង ជា​អ្នក​ពង្រឹង​ដល់​សុខ ភាព​ភ្នែក​របស់​អ្នក​។​

•    ទឹកក្រឡុក​នៃ​ស្ពៃក្តោប​ស្រស់​ឆៅ​គឺ​ត្រូវបាន​គេ​បញ្ជាក់ថា វា​អាចជួយ​ព្យាបាល​ដល់​ជំងឺ​ដំបៅ​ក្រពះ​។​

•    ស្ពៃក្តោប​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុដែក និង ស្ពាន់ធ័រ​។​

•    ទឹក​នៃ​ស្ពៃក្តោប​ស្រស់ គឺមាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​នូវ​ការចម្លង​រោគ នៃ​ពពួក​ផ្សិត ( នេះ​គឺ ដោយសារតែ មាន​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ​) ។​

•    ស្ពៃក្តោប អាចជួយ​បន្ទាប​នូវ សេរ៉ូម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

•    ស្ពៃក្តោប​មាន​ផ្ទុក​នូវ sulforaphane ដែលជា​សារជាតិ ដែល​អាច​បង្កើន​នូវ  ផលិតផល​របស់ សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និង អង់ស៊ីម​ដែល​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន ។ សារជាតិ​នេះ មានដំណើរ​ការ ដោយ​វា​បាន​ភ្ញោ​ច​ដល់ ផលិតផល​របស់ glutathione ដែល​វា​ជា ផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​រាងកាយ ដើម្បី​ផលិត​បាន​នូវ សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត ដែល​វា​មាន​នាទី​ក្នុងការ បន្សាប​ជាតិពុល​នៅក្នុង​ថ្លើម​។​

•    ស្ពៃក្តោប​ប្រភេទ​ក្រហម មាន​សារជាតិ phytonutrients ច្រើនជាង ពពួក​ស្ពៃក្តោប​បៃតង​។ សារជាតិ វីតាមីន C ដែលមាន​នៅក្នុង​ស្ពៃក្តោប​ក្រហម គឺមាន​ដល់​ទៅ ៨ ឬ ៩​ដង​ច្រើនជាង នៅក្នុង​ពពួក ស្ពៃក្តោប​បៃតង​។​

•    ស្ពៃក្តោប​ក្រហម មាន​ផ្ទុក anthocyanin ( ធាតុ​ពណ៌​ក្រហម​) ដែល​វា​ជា​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង​ការជួយ​ការពារ​ដល់ កោសិកា​ខួរក្បាល ដូច្នេះ​គឺថា វា​អាចជួយ​អ្នក ក្នុងការ បង្ការ​នូវ​ជំងឺ Alzheimer’s៕

​ហេតុអ្វី​បានជា​អ្នក​ត្រូវ ទទួលទាន​ស្ពៃក្តោប​?