ពួក​បូ​កូ​ហា​រ៉ា​ម​វាយប្រហារ​នៅ​នី​ហ្សេ​ស្លាប់​18​នាក់

រដ្ឋាភិបាល​នី​ហ្សេ​រាយការណ៍​ថា មនុស្ស​១៨​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយសារ​ការ​វាយប្រហារ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម ដែល​ដាក់​ឈ្មោះ​ថ្មី​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អាហ្វ្រិក​ខាងលិច លើ​ភូមិ​មួយ​នៃ​តំបន់​ឌី​ហ្វ​ហ្វា​ភាគ​ខាងត្បូង​ប្រទេស ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ម៉ា​រូ អា​ម៉ា​ឌូ ថ្លែង​ថា ក្រុម​បូ​កូ​ហា​រ៉ា​ម​សម្លាប់​ជនជាតិ​យើង​ទៀត​ហើយ ។ ក្រុម​នេះ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ភូមិ GOGONE ចម្ងាយ​១៣​គីឡូម៉ែត្រ ពី​ទីក្រុង BOSSO ។

តុល្យការ​នៃ​ការ​វាយប្រហារ​នេះ​ធ្ងន់ធ្ងរ​ដោយ​អ្នក​ភូមិ​១៨​នាក់​ស្លាប់ ហើយ​មនុស្ស​១១​នាក់​ទៀត​រង​របួស រួច​កុមារី​អាយុ​៣​ឆ្នាំ​ម្នាក់​បាត់​ខ្លួន ផ្ទះ​៧៦​ខ្នង រថយន្ត​២​គ្រឿង និង​បណ្តា​ម៉ូតូ​ត្រូវ​បំផ្លាញ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា កងកម្លាំង​សន្តិសុខ​បន្ត​តាម​ប្រមាញ់​ពួក​ភេរវ​ករ​គ្រប់​ទីកន្លែង ។ ពួក​អ្នក​វាយប្រហារ​លើកគ្នា​មក​ដោយ​ថ្មើរជើង ហើយ​បាញ់ប្រហារ​ទាំង​ទទឹង​ទិសលើ​ប្រជាជន ។

តំបន់​ឌី​ហ្វ​ហ្វា​នា​ឆ្នាំ​នេះ​ជា​គោលដៅ​វាយឆ្មក់​ជា​ច្រើន​សិប​លើក​ឆ្លងកាត់​ព្រំដែន​ពី​សំណាក់​ក្រុម​បូ​កូ​ហា​រ៉ា​ម​ដែល​មា​នទី​តាំងនៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា​ឃ្លាត​គ្នា​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ព្រំដែន ៕