ស្នងការ​នគរបាល​ខេត្ត​ចាត់​កម្លាំង​ចុះ​ពិនិត្យ​ករណី​នាយ​នគរបាល​លើក​ស្លាក​គណបក្ស​ដាក់​បិទផ្លូវ

ខេត្តស្វាយរៀង ៖ ​កាលពី​វេលា​​០៩​ព្រឹក​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​២០១៥​ នេះ​ លោក​ឧ​ត្តមសេនីយ៍ត្រី​ កឹង​ ឃ​ន ​ស្នងការ​នៃ​​ស្នងការដ្ឋាន​​នគរ​បាល​​ខេត្ត ​បាន​បញ្ជា​ឱ្យ​​លោក​វរ​​សេនីយ៍​ឯក កុយ​ សុភាព ស្នងការ​រង បាន​​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​​ចម្រុះ​ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​-​សង្កាត់ ​ចុះ​ទៅ​ពិនិត្យ​ករណី​​លោកនាយ​​រង​ការិយាល័យ​នគ​បាល​ចរាចរណ៍​​នៃ​ស្នងការ​នគ​បាល​ខេត្ត ​និង​ក្រុម​គ្រួសារ​១១​គ្រួសារ ​នាំ​គ្នា​យក​បង្គោល​ថ្ម​​ទៅ​ដាំ​ជាប់​ទ្វាររ​​បង ​និង​លើក​ស្លាក​​គណបក្ស​​បិទផ្លូវ​ មិន​ឱ្យ​​លោកយាយ​​​មាស ​ខាន់​ អាយុ​៩៧​ឆ្នាំ​ និង​កូន​ស្រី​ឈ្មោះ​ពោន ​ទឹ​ព អាយុ​៧៥​ឆ្នាំ​ ចាស់ជរា២​នាក់​ម្តាយកូ​ន​​នៅ​ភូមិ​វាល​យន្ត ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង ឱ្យ​​ចេញពី​​ផ្ទះ​មក​​រក​ផ្លូវថ្នល់ ហើយ​លោកយាយ​​ និង​កូនស្រី​បាន​អំពាវនាវ​​រក​ការ​អន្តរាគមន៍​​ពី​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន ​សែន​ មេត្តា​ជួយ​រក​យុត្តិធម៌​នោះ​​ហើយ ​។ គួររំលឹកថា យក​ស្លាកគណបក្ស​មក​រាំង​បិទ​មិនឱ្យ​បើក​ផ្លូវ​ថ្មីទេ​