Tweak មួយ​នេះ អាច​អោយ​លោក​អ្នក​ដោះ​សោរ ដោយ​ប្រើ​ប្រាស់​ក្រយ៉ៅ​ដៃ​បាន ទោះ​ជា​អេក្រង់​ងងឹត ក៏​ដោយ

មិត្តអ្នកអាន ភាគច្រើន ដែល​ប្រើ​ប្រាស់ នូវ​ស្មាត​ហ្វូន Android នោះ ប្រាកដ​ជា ធ្លាប់​បាន​លឺ ហើយអំពី Tweak មួយ​ប្រភេទ ដែល​មាន​ឈ្មោះ​ថា “VirtualHome” ដោយ​វា​មាន មុខងារ​សម្រាប់ បញ្ជា​ប៊ូតុង Home ដោយ​មិន​ចាំបាច់ ប្រើប្រាស់កម្លាំងសង្កត់ឡើយ គឺគ្រាន់តែ ស្គេនម្រាមដៃជំនួស ជាការស្រេច។

Tweak មួយ​នេះ អាច​អោយ​លោក​អ្នក​ដោះ​សោរ ដោយ​ប្រើ​ប្រាស់​ក្រយ៉ៅ​ដៃ​បាន ទោះ​ជា​អេក្រង់​ងងឹត ក៏​ដោយ

យ៉ាងណាមិញ ថ្មីៗនេះ ក៏មាន Tweak មួយផ្សេងទៀត ដែលមានមុខងារ ស្រដៀងទៅនឹង Tweak ខាង​លើ​ផង​ដែរ ដោយ​វាមានឈ្មោះថា “InstantTouchID” អាចបញ្ជាប៊ូតុង Home ដោយមិនចាំបាច់ ប្រើ​ប្រាស់ កម្លាំងសង្កត់ឡើយ គឺគ្រាន់តែ ស្គេនម្រាមដៃ នឹងរួចរាល់តែម្តង។ ក៏ប៉ុន្តែ អ្វីដែលពិសេសជាង Tweak VirtualHome នោះគឺ វាអាច ដោះសោរទូរស័ព្ទបាន បើទោះបីជា អេក្រង់របស់អ្នក កំពុងងងឹត ក៏​ដោយ។

Tweak នេះដែរ គឺមិនទាមទារ អោយបង់ប្រាក់នោះទេ ហើយអ្នកអាច ស្វែងរក និងតម្លើងវាបាន នៅក្នុង កម្មវិធី Cydia។ តែប្រសិនបើ លោកអ្នក មិនទាន់ចេះតម្លើង ដោយខ្លួនឯងនោះ អាចស្វែងយល់ជាមួយ​យើង​បាន តាមរយៈ ការរៀបរាប់ជូន នៅខាងក្រោមនេះ !!!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS 9 ឡើងទៅ
  • Jailbreak រួចស្រាប់ និងមានតម្លើង Cydia ផងដែរ

វិធីសាស្រ្ត

  • បើកកម្មវិធី Cydia > Search > ស្វែងរក ដោយវាយពាក្យ InstantTouchID > រួចធ្វើការតម្លើង
  • ក្រោយតម្លើងចប់ សូមចុចពាក្យ Restart Springboard
  • បន្ទាប់មក សូមចូលទៅកាន់ Settings បើកមុខងាររបស់វាអោយ enable នឹងរួចជាស្រេច តែម្តង។

បញ្ជាក់៖ សូមអានអោយច្បាស់សិន សឹមចាប់ផ្តើម អនុវត្ត ឬតម្លើងវា ទៅក្នុងទូរស័ព្ទ របស់លោកអ្នក ហើយប្រសិនបើ មានបញ្ហាណាមួយ កើតឡើងជាយថាហេតុនោះ យើងខ្ញុំមិនទទួល ខុសត្រូវឡើយ។ មួយវិញទៀត ចំពោះ Tweak នេះដែរ ដំណើរការបានតែនៅលើ iPhone ណា ដែលមានទ្រនាប់ ស្គេនម្រាមដៃតែប៉ុណ្ណោះ។

Tweak មួយ​នេះ អាច​អោយ​លោក​អ្នក​ដោះ​សោរ ដោយ​ប្រើ​ប្រាស់​ក្រយ៉ៅ​ដៃ​បាន ទោះ​ជា​អេក្រង់​ងងឹត ក៏​ដោយ

យ៉ាងណាមិញ ចំពោះ Tweak មួយនេះដែរ រាងដូចជា ស៊ីថ្មច្រើនបន្តិចហើយ ក៏ប៉ុន្តែបើអ្នកទាំងអស់គ្នា ចង់​​មានភាពរហ័ស ក្នុងការប្រើប្រាស់នោះ អាចតម្លើងវាបាន។ មួយវិញទៀត បើមានចម្ងល់ណាមួយនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោមនេះបានណា !!!

  • ដោយ: Mai
  • 3:15 PM, 27 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ