អ្នក​​ថែ​​ក្មេង​វាយ​ក្មេង​​តូច​ ១១ ខែ​​លេង​​​យ៉ាង​​ចាស់​ដៃ​ ​(​មាន​វី​ដេ​អូ​)​

Sanofi

​វីដេអូ​មួយ​ដែល​បានបង្ហាញ​ពី​ការ​ធ្វើបាប​ទៅលើ​ក្មេង​តូច​ម្នាក់​ពី​សំណាក់​អ្នក​មើលថែ​ក្មេង គ្រា​ដែល​ឪពុកម្ដាយ​របស់​ក្មេងប្រុស​មិន​នៅផ្ទះ​នោះ​ពិតជា​ធ្វើ​ឲ្យ​មហាជន​មានការ​ខឹងសម្បា និង​ស្អប់​ខើ្ព​ម​ចំពោះ​ទង្វើ​របស់​ស្ដ្រី​ដែលជា​អ្នក​មើលថែ​ក្មេង​តាម​ផ្ទះ​នោះ​យ៉ាងខ្លាំង ។​

​បើតាម​វីដេអូ​ដ៏​គួរ​ឲ្យ​សង្វេគ ដែលមាន​រយៈពេល​ជិត ២ នាទី​នោះ បានបង្ហាញ​ពី​ស្ដ្រី​ដែលជា​អ្នក​មើលថែ​ក្មេង​ម្នាក់​ចាប់​បោក​ក្មេងប្រុស​តូច​មួយ​ទៅលើ​ពូក​ម្ដង​ហើយ​ម្ដងទៀត ស្រប​ពេលដែល​ក្មេង​តូច​នោះ បាន​យំ​ដោយ​ក្ដី​ឈឺចាប់ ។ ក្រោយ​ការចាប់​បោក​ទៅលើ​ពូក ស្ដ្រី​ដែលជា​អ្នកមើល​ក្មេង​នោះបាន​នាំ ក្មេងប្រុស​តូច​នោះ​ទៅ​ដាក់​នៅក្នុង​រទេះ​កូនក្មេង បន្ទាប់មក​ស្រី្ដ​ម្នាក់​នោះ​ក៏​ចាប់​ក្មេងប្រុស​ទៅ​បោក​បន្ថែមទៀត​ទៅលើ​ថង់​ខ្មៅ​ធំ​មួយ ដោយ​បោក​ផង​លើក​អុក​ផង ធ្វើឱ្យ​ក្មេងប្រុស​តូច​យំ​កាន់តែខ្លាំង ។ បន្ទាប់មក​ស្ដ្រី​ដ៏​ឃោរឃៅ​ដដែល​រូបនេះ បាន​លើក​ក្មេង​ឡើងមក​ហើយ​ក្រញី​ក្មេង​តូច​ក្នុង​កាយវិការ​ស្អប់ ខ្ពើម និង​ពេញ​ដោយ​កំហឹង​ជាខ្លាំង ។​


សូមបញ្ជាក់ថា ក្មេងប្រុស​រងគ្រោះ​មាន​អាយុ ១១ ខែ និង​ត្រូវបាន​ឪពុកម្ដាយ​ទុក​ឲ្យ​នៅផ្ទះ​តែម្នាក់ឯង ដោយបាន​ជួល​អ្នកថែរក្សា​ក្មេង​មក​ថែរក្សា​ជំនួស ព្រោះតែ​ពួកគាត់​ត្រូវ​ទៅធ្វើ​ការងារ​ទាំងពីរ​នា​ក់រឿង​មួយ​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៤ ប៉ុន្តែ​វា​អាច​ដាស់​តឿ​ង​ឪពុកម្ដាយ​គ្រប់រូប​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​រឿងនេះ​ហើយ​អ្វីដែល​ពិសេស​គឺ​អ្នក​មើលថែ​ក្មេង​តូច​នេះ​បាន​បិត​ភ្លើង​មុន​នឹងធ្វើ​សកម្មភាព​ប៉ុន្តែ​ដោយ​កាមេរ៉ា​សុ​វត្តិភាព​នេះ​អាច​ថត​បាន​ពេល​ងងឹត​៕ ខេមរា

Parents who leave their child in the care of maids be alertWarning/Alert to Parents who leave their child in the care of maid In a horrifying incident, an 11-month-old baby was brutally assaulted by a maid hired to look after him in his parents’ absence. The boy’s parents, both working in an IT firm in pune, were away on night shifts. The horrible incident was caught on CCTV cameras installed in the couple’s apartment in Pune dist. The video shows the maid slapping the crying, sleepless child, and flinging him hard onto a beanbag. What is even more chilling, is that the maid appeared to be aware of the cameras, and switched off the lights before beginning her assault. Stung by the torture meted out to their child, the couple reported the matter to police station on May 9.The 11 month old baby, though has not suffered any serious injury, is in shock and requires his parents to be around constantly.

Posted by Kolly TALK on Friday, May 30, 2014


Related