រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)

អ៊ីរ៉ាក់៖ បណ្តាញផ្លូវរូងក្រោមដី សំងាត់ជាច្រើនរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ហៅកាត់ ISIS រួមជាមួយនឹង ឧបករណ៍ជាច្រើនទៀត ត្រូវបានរកឃើញ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានបង្កឲ្យមាន ការភ្ញាក់ផ្អើល ក៏ដូចជាការចាប់អារម្មណ៍ យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានផ្លូវរូងសំងាត់ក្រោមដី ប្រហែលជា៤០ផ្លូវ ត្រូវបានកងកម្លាំងឃឺត ប្រទះឃើញនៅតំបន់មានជម្លោះ នៃទីក្រុង Sinjar របស់ប្រទេសអ៊ីរ៉ាក់ ក្រោយពីពួកគេបាន ទទួលជោគជ័យក្នុងការវាយដណ្តើមយកទីតាំង នៅតំបន់នោះពីពួករដ្ឋអ៊ីស្លាម ISIS មកកាន់កាប់វិញ ក្នុងរយៈពេលជាង ១ឆ្នាំ មកនេះ។

ក្រៅពីបណ្តាញផ្លូវរូងសំងាត់ក្រោមដីយ៉ាងខ្វាត់ខ្វែងនោះ ក៏មានឧបករណ៍ជាច្រើនទៀត ដូចជាសំភារៈសម្រាប់ ផលិតគ្រាប់បែក ថ្នាំពេទ្យ គម្ពីរកូរ៉ាន ថាមពលអគ្គិសនី បាវខ្សាច់ រួមជាមួយនឹងតង់សម្រាប់ដេក ជាច្រើនថែមទៀត ហើយត្រូវបានគេជឿជាក់ថា សុទ្ធសឹងតែជារបស់ពួក ISIS ដែលត្រៀមប្រយុទ្ធ និងវាយឆ្មក់ ទៅលើកងកម្លាំងឃឺត។

រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
ផ្លូវក្រោមដីរបស់ពួក ISIS ដែលគេទើបនឹង ប្រទះឃើញ

លោក Shamo Eado មេបញ្ជាការ របស់កងកម្លាំងឃឺត បានថ្លែងថា “ពួកយើងបានរកឃើញ ផ្លូវរូងសំងាត់ប្រហែល ជាខ្ទង់ ៣០ ទៅ៤០ផ្លូវ ដែលវាប្រៀបដូចជា បណ្តាញមួយនៅក្នុងទីក្រុងនេះអញ្ចឹង។ ហើយផ្លូវសំងាត់ទាំងនោះទៀតសោត គឺជាលេណដ្ឋានរបស់ក្រុម ISIS ដើម្បីលាក់ខ្លួនពីការវាយប្រហារ តាមផ្លូវអាកាស ក៏ដូចជាទីតាំងស្តុកទុកអាវុធ និងគ្រឿងផ្ទុះផ្សេងៗផងដែរ”។ មេបញ្ជាការឃឺតរូបនេះ បានបន្ថែមទៀតថា “ក្នុងនោះយើង ក៏បានរកឃើញផ្លូវរូងសំងាត់ក្រោមដី ចំនួន២ ដែលមានប្រវែងជាច្រើនរយម៉ែត្រ ហើយផ្លូវនីមួយៗគឺ មានច្រកចេញចូល នៅខាងក្រោមផ្ទះ និងនៅពីក្រោយជញ្ជាំងផ្ទះ របស់ប្រជាជនក្នុងទីក្រុង”។

គូសបញ្ជាក់ផងដែរថា ក្រុមរដ្ឋអ៊ីស្លាម ISIS ត្រូវគេដឹងថា បាននាំគ្នាជីកផ្លូវរូងក្រោមដីជាច្រើនកន្លែង ដើម្បីការពារខ្លួន និងធ្វើដំណើរដោយសំងាត់ តាមបណ្តាទឹកដីដែលខ្លួនគ្រប់គ្រង ក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី៕

ទិដ្ឋភាពមួយចំនួនទៀត ទាក់ទងទៅនឹង ផ្លូវក្រោមដីរបស់ក្រុម ISIS៖

រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)
រកឃើញ ផ្លូវរូងសំងាត់ក្រោមដី ជាច្រើន របស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ (មានវីដេអូ)

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត