«Victor Frankenstein អ្នកបង្កើតបិសាច» ជាភាពយន្តរន្ធត់ ប្រចាំខែវិច្ឆិកា

ភ្នំពេញ៖ ខ្សែភាពយន្ត Victor Frankenstein ដែលដំណាលពីរឿង និទានរន្ធត់ដ៏ល្បីល្បាញមួយ និយាយអំពីអ្នក វិទ្យាសាស្ត្រ មួយឈ្មោះថា Victor Frankenstein និងកូនសិស្សរបស់ គាត់ឈ្មោះថា Igor Strausman ដែលអ្នក ទាំងពីរមានជំនឿជឿជាក់ ទៅលើការសង្គ្រោះជីវិតមនុស្សតាមរយៈ ការស្រាវជ្រាវទៅលើភាព អមតៈរបស់ជីវិត មនុស្ស។ តែដោយសារតែការ ពិសោធន៍របស់ Victor ជ្រុលហួសហេតុពេក ធ្វើឲ្យភាពងប់ងល់របស់គេបង្កើតទៅ ជាលទ្ធផលដ៏គួឲ្យខ្លាច រអាមិនគួរឲ្យនឹកស្មានដល់ ហើយមានតែ Igor ប៉ុណ្ណោះដែលអាចអូសទាញ លោកគ្រូរបស់ គេចេញពីអំពើឆ្កួតលីលានេះ និងជួយជីវិត Victor ពីបិសាចកំណាចបាន។

Victor Frankenstein ជាស្នាដៃផលិតរបស់អ្នកដឹកនាំរឿងលោក Paul McGuigan និងចូលរួមសម្តែងដោយ តារាល្បីៗ ជាច្រើនរូបដូចជា លោក James McAvoy សម្តែងជា Victor Frankenstein និងលោក Daniel Radcliffe ដែលល្បីល្បាញតាមរយៈខ្សែភាពយន្ត Harry Potter សម្តែងជា Igor Strausman នៅក្នុងភាពយន្តនេះ។

ទស្សនា Trailer នៅទីនេះ

«Victor Frankenstein អ្នកបង្កើតបិសាច» ជាភាពយន្តរន្ធត់ ប្រចាំខែវិច្ឆិកា

«Victor Frankenstein អ្នកបង្កើតបិសាច» ជាភាពយន្តរន្ធត់ ប្រចាំខែវិច្ឆិកា