គ្រូបង្វឹក​ក្លិប Leicester City ចង់ឱ្យ​ក្លិប​ល្បី​ជាង​តំណែង​ជើងឯក​ក្នុង​ប្រឺ​មី​ញេ​លី​ក

លោក​ក្លាវ​ឌី​យ៉ូ រ៉ា​នី​អេ​រី គ្រូបង្វឹក​ជនជាតិ​អីុតា​លី របស់​ក្លិប Leicester City  គ្មាន​បង្ហាញ​អារម្មណ៍​ចង់បាន​តំណែង​ជើងឯក​ប្រឺ​មី​ញេ​លី​ក ទោះបី​ពេល​នេះ​ក្លិប​ស្ថិត​នៅ​កំពូល​តារាង​ក៏​ដោយ​។

លោក​បញ្ជាក់​ថា ជា​រឿង​គួរ​ឱ្យ​ពេញចិត្ត​ដែល​Leicester City ពេល​នេះ​ល្បី​និង​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ដែល​បាន​គ្រោងទុក ប៉ុន្តែមិនមែន​ជា​ការ​ដណ្ដើម​ជើងឯក​ប្រឺ​មី​ញេ​លី​ក​តែ​មួយ​មុខ​ឡើយ ។

បច្ចុប្បន្ន Leicester City មាន​២៨​ពិន្ទុ​ពី​ការ​ប្រកួត​១៣​លើក នាំមុខ​ក្លិប​Man Utd ស្ថិត​នៅ​លំដាប់​ទី​២​ចំនួន​១​ពិន្ទុ  ដោយ​ក្លិប​ទាំង​២​មាន​គម្រោង​ជួប​គ្នា​នៅ​ក្នុង​ទឹកដី
«​ផាវ​វ៉ើស្ដេ​ឌៀ​ម​» នៅ​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ៕