ប៉ូ​ល ប៉ុក​បា ពាក់​ស្បែកជើង​មាន​រូប​ទង់ជាតិ​បារាំង​សម្ដែង​ការ​កាន់ទុក្ខ​ដល់​អ្នក​ស្លាប់​នៅ​ក្រុងប៉ារីស

ប៉ូ​ល ប៉ុក​បា ខ្សែបម្រើ​ក្លិប​Juventus បាន​ពាក់​ស្បែកជើង​មាន​រូប​ទង់ជាតិ​បារាំង​នៅ​ក្នុង​ការ​ប្រកួត​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​លើក​ទី​៥ ក្នុង​ពូ​ល​D ដោយ​បើកទ្វារ​ផ្ដួល​ក្លិប​Man City ១-០ កាលពី​យប់​ថ្ងៃ​២៥ វិច្ឆិកា ជា​សញ្ញា​បញ្ជាក់​ពី​ការ​កាន់ទុក្ខ​ដល់​អ្នក​ស្លាប់​ទាំង​១៣០​នាក់​ក្នុង​ហេតុការណ៍​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា កន្លង​ទៅ ។

ជ័យជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​Juventus និង​Man City មានឱកាស​ចូល​ប្រឡូក​នៅ​ជុំ​ចាញ់​ចេញ​នៃ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក ដោយ​ក្លិប​ទាំង​២​មាន​១១​ពិន្ទុ និង​៩​ពិន្ទុ​តាម​លំដាប់ ៕