បាត់ដំបងមាន ៣២ក្រុមចូលរួមប្រជែងគ្នា

ភ្នំពេញ:    ​ការប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ Sponsor Futsal-Cup2015 សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨ ដល់​២៩​នេះ​មាន​ក្រុម​ចំនួន​៣២​ចូលរួម ។​

​    ​ការប្រកួត​ដែល​ធ្វើតាម​រូបមន្ត​ជម្រុះ​នោះ​ក្រុម​ណា​ដែល​ចាញ់​គឺ​ហាលអាវ​ ចំពោះ​ក្រុម​ដែល​ឈ្នះ​គឺ​បន្ត​ប្រកួត​ទាល់តែ​ចុងក្រោយ​យកតែ ២ ក្រុម​ប៉ុណ្ណោះ​មក​ប្រជែង​ក្នុង​វគ្គ​១០​ក្រុម​ចុងក្រោយ​មកពី​មណ្ឌល​ចំនួន ៤​ទៀត​ដើម្បី​ក្លាយជា​ជើងឯក​សម្រាប់​រដូវ​កាល​ថ្មី ។​

​    ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រកួត​ចប់​កាលពី​សប្ដាហ៍​មុន​នោះ ​មាន​៣៦​ក្រុម​ចូលរួម​ហើយ​ក្រុម​ខ្លាំង​ចំនួន ២​ដែល​អង្គុយ​រង់ចាំ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​១០​ក្រុម​នោះ​គឺ Victory FC និង ក្រុម Ov Mal ដែល​សុទ្ធតែ​ជា​ក្រុម​ខ្លាំង ។​

​    ​ចាំ​មើល​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង​ក្នុងចំណោម ៣២​ក្រុម​តើ​ក្រុម​ណា​ដែលមាន​សមត្ថភាព​ប្រជែង​យក​ កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​១០​ក្រុម​បាន ? គួរ​បញ្ជាក់ថា​មណ្ឌល​បាត់ដំបង​ប្រកួត​នៅ​ទីលាន X4 Sport Club ។​