ប៉ូលិស បញ្ជូន​ជនសង្ស័យ​ម្នាក់ ​ទៅ​តុលាការ ករណី​រំលោភ​សង្សារ​មិត្តភក្តិ

កំពត: នៅ​រសៀល ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ករណី​លួងលោម​ចាប់រំលោភ​សង្សារ​មិត្តភក្តិ​បាន​​សម្រេច នៅផ្ទះ​សំណាក់ យីហោ ​រ័ត្ន​ដា​រ៉ា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥។ យុវជននោះ ត្រូវបានចោទប្រកាន់ “​ពីបទ​រំលោភសេពសន្ថវៈ​”​។​

​នារី​រងគ្រោះ អាយុ​ ១៦​ឆ្នាំ ​រស់នៅ​ភូមិក្រសាំង​មានជ័យ ឃុំ​ដូន​យ៉យ ស្រុកឈូក ខេត្តកំពត​។ រីឯ​ជនសង្ស័យ ឈ្មោះ ​ឆេង បឹ​ប ភេទ​ប្រុស អាយុ ​២៧​ឆ្នាំ មានទីលំនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង​ត្រាច ខេត្តកំពត​។​

​នារី​រងគ្រោះ ធ្វើ​កម្មករ​ នៅ​រោងចក្រ​ឯ​ក្រុងភ្នំពេញ តែ​បាន​ណាត់ជួប​សង្សារ​របស់​ខ្លួន​ឈ្មោះ ​ផា អាយុ​ ២២​ឆ្នាំ ដោយ​ជិះ​រថយន្ត​តាក់ស៊ី​ម្នាក់ឯង មក​ណាត់ជួបគ្នា​នៅផ្ទះ​សំណាក់ យីហោ ​រ័ត្ន​ដា​រ៉ា ចំណុច​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងភូមិកំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ជនរងគ្រោះ​ បានមក​សំរាក​ក្នុងផ្ទះ​សំណាក់​ម្នាក់ឯង តាំងពី​ថ្ងៃទី​២៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ បាន ​១​យប់ រហូតដល់​ម៉ោង​ ៥​ និង ៣០ ​នាទី​ ល្ងាចថ្ងៃទី​២៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ជនរងគ្រោះ​បានតេ​ទូរស័ព្ទណាត់ជួប​គ្នា ​ជាមួយ​សង្សា​របស់ខ្លួន ឈ្មោះ​ ផា តែសង្សា​រ មិនបាន​មក​ទេ ហើយ​បែ​រជា​មិត្ត​ភ័​ក្ត​របស់​សង្សារ​ជា​ជនសង្ស័យ​​រូបនេះ​ឯង​មក​ជំនួស​ទៅវិញ ហើយ​បាន​ចូលទៅក្នុង​បន្ទប់​ផ្ទះសំណាក់ ដែល​នារី​រងគ្រោះ ស្នាក់​នៅនោះ ​ក៏​លួងលោម ​និង​ចាប់រំលោភ​រហូតបានសម្រេច​តែម្តង​៕

ប៉ូលិស បញ្ជូន​ជនសង្ស័យ​ម្នាក់ ​ទៅ​តុលាការ ករណី​រំលោភ​សង្សារ​មិត្តភក្តិ