បុរស​ម្នាក់​ក្លាយជា​ឃាតក​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​

កំពត:  ជនសង្ស័យ​ជា​ឃាតក​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​បានភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព កាប់សម្លាប់​ពីរ​នាក់​ឪពុក​និង​កូន បណ្តាល​ឲ្យ​ឪពុកស្លាប់​និង​កូនស្រី​រងរបួស​ធ្ងន់​។ ដែល​ហេតុការណ៍​ដ៍​ឃោ​ឃៅ​នេះ​បាន​កើតឡើងនៅ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិកោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ជនសង្ស័យ ឈ្មោះ​តឹ​ប ហៀ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ រីឯ ជនរងគ្រោះ​ជា​ឪពុកឈ្មោះ​ផង ស៊ន អាយុ​៦១​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​កូនស្រី ឈ្មោះ​ប៉ុនគឹម​លាន អាយុ​១៥​ឆ្នាំ (​រងរបួស​ធ្ងន់​) ទាំងអស់គ្នា រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​ជនសង្ស័យ ប្រព្រឹត្ត​កាប់សម្លាប់ ទៅលើ​ជនរងគ្រោះ​ឪពុក និងកូន​យ៉ាង​ព្រៃផ្សៃ​ដូច្នេះ គឺ​មកពី​ប្រ​ច័​ន្ធ​ប្រពន្ធ​ខ្លួន ជាមួយ​ជនរងគ្រោះ​​ជា​ឪពុក ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ កើត​ចិត្ត ក្តៅក្រហាយ បាន​ទាញ​កាំបិត​កាត់​ស្មៅ ចេញពីផ្ទះ សំដៅ​ទៅផ្ទះជនរងគ្រោះ ក៏​ធ្វើ​សកម្មភាព កាប់សម្លាប់ បែបនេះ​តែម្តងទៅ ដែល​បណ្តាល​ឲ្យជនរងគ្រោះ​ជា​ឪពុក​ស្លាប់ ភ្លាម​នៅនឹងកន្លែង​កើតហេតុ​ក្នុងផ្ទះ រីឯ​កូន បាន​រងរបួសធ្ងន់ ហើយ​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម​ភ្លាម​ផងដែរ ។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​និង​ឃាត់ខ្លួនជនសង្ស័យ និង​វត្ថុតាង បញ្ជូនទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​​ស្រុក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី​៕​

បុរស​ម្នាក់​ក្លាយជា​ឃាតក​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​

បុរស​ម្នាក់​ក្លាយជា​ឃាតក​ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​