ផ្ទុះ​ចង្ក្រានហ្គាស ​ខាងត្បូង​សាលា​វិទ្យាល័យ ប៊ុន រ៉ានី​ហ៊ុនសែន វត្តភ្នំ​ កូនស្រី​ម្ចាស់ផ្ទះ​ រងរបួស​ម្នាក់​

ភ្នំពេញ: មាន​ហេតុការណ៍​ផ្ទុះ​ចង្ក្រានហ្គាស បាន​បង្កឲ្យគ្រោះថ្នាក់​ដល់​កូនស្រី​ម្ចាស់ផ្ទះ​ រលាក ពេញ​ដងខ្លួន​ និង​ដៃ រួច​បញ្ជូនទៅ​មន្ទី​ពេទ្យភ្លាមៗ​តែម្ដង​។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​ជិត ​១២​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែ​វិ​ចិ្ចកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ខាងត្បូង​សាលា​វិទ្យាល័យ ប៊ុន រ៉ានី ​ហ៊ុនសែន វត្តភ្នំស្ថិតនៅ​ភូមិ​១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

​កុមារី​រងគ្រោះ ដែលជា​កូនស្រី​ម្ចាស់ផ្ទះ មានឈ្មោះ អា​ហ័ង អាយុ ​៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះកើតហេតុ។ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​​ផ្ទះ​ចៀនត្រី នៅក្នុង​ផ្ទះ​ រួច​ក៏​ឃើញ​ផ្សែង ម្ចាស់ផ្ទះ​ក៏បាន​ស្រែក​ឆោឡោ អោយ​ប្រជាពលរដ្ឋនៅ​ជិត​នោះ ជួយ​យក​បំពង់​​អគ្គិភ័យ ​មកជួយ​បាញ់​ពន្លត់​។

បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ មកជួយ​អន្តរាគមន៍​។​

​ក្រោយមក​​ គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​៣ ​គ្រឿង​ បានមក​ដល់ តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ឡើយ ដោយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ សហការគ្នា​យក​បំពង់បាញ់​ពន្លត់​​មុន​ទៅហើយ​៕​