ជើងខ្លាំងរបស់កម្ពុជា១៥នាក់ ត្រូវប៉ះអ្នកប្រយុទ្ធថៃ ចុងសប្តាហ៍នេះ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើង​វស្សា និង​ជើង​ថ្មី​របស់​កម្ពុជា​ចំនួន​១៥​នាក់ រួម​មាន ឡុង សុភី, ឡៅ ចន្ទ្រា, សូ​ត្រ ប៊ុនធី, រឿង សោភ័ណ្ឌ, ចាន់ សីណាត, ពេជ្រ សីហា, ឈឿន ឆៃដែន, ឌុម កែវដា, យ៉េន ឌីណា, កំពែង ​ខ្មៅ, ឈាង ឡុង, អ៊ុំ ចំរើន, ចាន់ គឹមលាភ, ផាន់ គ្រាន់ និង ហ៊ឹម សេរី ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​អ្នក​ប្រយុទ្ធ​របស់​ថៃ នៅ​លើ​សង្វៀន​ផ្សេងៗ​គ្នា នា​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យនេះ។
mm1
កីឡាករ អ៊ុំ ចំរើន និង ចាន់ គឹមលាភ ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​គោជល់ ក្នុង​ប្រភេទ​ទម្ងន់៦៥​គីឡូ​ក្រាម នៅ​សង្វៀន CNC ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​៨:៣០​យប់ ដោយ​ក្នុង​នោះ អ៊ុំ ចំរើន ​ត្រូវ​​ជាមួយ​កីឡាករ​ថៃ Mamai Sithyort Chhean ដែល​ធ្លាប់​ប្រកួត​បាន​៩១​ដង ឈ្នះ​៦០ ចាញ់​២៦ និង​ស្មើ​៥​ដង រីឯ ចាន់ គឹមលាភ ​ត្រូវប៉ះ Nataphon Keitavorn ដែល​​ថៃ​​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៦៦​ដង ចាញ់​១៥​ និង​ស្មើ​៥​ដងនេះ ធ្លាប់​បាន​ឈ្នះ​ពិន្ទុ អ៊ុំ ចំរើន ក្នុង​ការ​ប្រកួត​បើក​ឆាក កន្លង​មក។

​         ចំណែក ការ​ប្រកួត​មិត្ត​ភាព នៅ​រសៀល​ថ្ងៃ​សៅរ៍ ចាប់​ផ្តើម​ពី​​រសៀល​ម៉ោង​១:៣០ ដល់​ម៉ោង​៤ លើ​សង្វៀន​ CTN ដដែលនេះ កីឡាករ​កម្ពុជា ហ៊ឹម សេរី ត្រូវ​​ជួវ​​ថៃ យុគថង ពីនស៊ីនឆៃ ក្នុង​ទម្ងន់​៥១​គីឡូក្រាម ខណៈ ផាន់ គ្រាន់ ត្រូវ​ប៉ះ​ថៃ ហ្វាលិឃីត ស៊ីតរ៉ាំងសាន់ ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម។
mm2
ដោយ​ឡែក ជើង​ខ្លាំង រឿង សោភ័ណ្ឌ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Orono Tor Tai ក្នុង​ទម្ងន់​៦៩​គីឡូ​ក្រាម នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ល្ងាច​ថ្ងៃអាទិត្យ ខណៈ ចាន់ ស៊ីណាត ក៏​ត្រូវ​ជួប​ថៃ Sensak Petch Chinda ក្នុង​ទម្ងន់​៥៨​គីឡូ​ក្រាម នា​ថ្ងៃ​នោះ​ដែរ។ រីឯ​ការ​ប្រកួតនៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នា​យប់ថ្ងៃ​អាទិត្យ​នេះ ឈឿន ឆៃដែន ត្រូវប៉ះ​ថៃ Sak Mongkon Leklok Prabat ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម មុន​ពេល​អ្នក​លេងកណ្តាប់​ដៃ ពេជ្រ សីហា ចេញ​មក​ស្វាគមន៍ Vilaphon Vor.Vaklaphol របស់​ថៃ។

ចំពោះ ឡុង សុភី ​នឹង​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​​របស់​ថៃ Kamlay Pheath ក្នុង​ទម្ងន់​៦៩​គីឡូក្រាម នៅ​សង្វៀន SEATV នា​​រសៀល​ថ្ងៃ​សៅរ៍ ដែល​ថៃ​ម្នាក់​នេះ​ធ្លាប់​ឈ្នះ រឿង សោភ័ណ្ឌ ព្រំ សំណាង សរ រាជសីហ៍ និង អ៊ុង វិរៈ ឯ ឌុម កែវដា ត្រូវ​ប៉ះ​ជើង​ខ្លាំង Kamlay Yort ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់ Kamlay Pheath ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម។
mm3
យ៉ាងណា​មិញ ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា ឡៅ ចន្ទ្រា ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ថៃ Yorth Nakrob ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​លើ​សង្វៀន PNN នា​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ សូត្រ ប៊ុនធី ក៏​ត្រូវ​ជួប​ថៃ Maseuk ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម នៅ​សង្វៀន​នោះ​ផង​ដែរ។

ចំណែក​កីឡាករ យ៉េន ឌីណា ឈាង ឡុង និង កំពែង​ ខ្មៅ ត្រូវ​ដាក់​ឲ្យ​ប្រកួតជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​អប្សរា ចាប់​ពី​ម៉ោង​១៥​រសៀល ដល់​ម៉ោង​១៧ ដោយ​ក្នុង​នោះ កំពែង ខ្មៅ ត្រូវ​ជួប Nam Chhok ក្នុង​ទម្ងន់​៥៣​គីឡូ​ក្រាម ឯ ឈាង ឡុង ត្រូវ​ប៉ះ Phet Ensry ក្នុង​ទម្ងន់​ ៥៨​គីឡូ​ក្រាម ហើយ​ជើង​ខ្លាំង យ៉េន ឌីណា ត្រូវ​ជួប​អ្នក​ប្រយុទ្ធ​របស់​ថៃ Pan Phet ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម៕
mm4

mm5

mm6