ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ប្រាកដជា​ព្រួយបារម្ភ​អំពី​សុខភាព​របស់​អ្នក និង​កូន​។ ការព្រួយបារម្ភ​ចម្បង​របស់​មាតា គឺ​ការលូតលាស់​របស់​កូន​នៅ​ក្នុង​ផ្ទៃ និង​នៅពេល​ដែល​កូន​កើត​មក​។ ក្នុង​នោះ​ម្តាយ​គ្រប់រូប​ក៏​មាន​ការ​ព្រួយ​​បារម្ភ​អំពី​រោគ​សញ្ញា​មួយ​ចំនួន​អំឡុង​ពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង ក្រោយពេល​សម្រាល​។ លើសពីនេះទៅទៀត ម្តាយ​គ្រប់រូប​តែង​មាន​ការព្រួយបារម្ភ​អំពី​អាហារូបត្ថម្ភ និង​សារធាតុ​បំប៉ន​នានា​ដើម្បី​ទ្រទ្រង់​នូវ​សុខភាព​របស់​ខ្លួន សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ និង​កូន​នៅពេល​ធំ​ឡើង​។ ការលូតលាស់​របស់​ទា​រក និង​កា​វិវឌ្ឍរប​ស់កុមារ អាស្រ័យ​ទៅ​នឹង​ដំណាក់កាល​មាស​សំខាន់​៣ ដូចខាងក្រោម​៖
 

I.​    ​ដំណាក់កាល​មាស​ទី​១ គឺ​ការលូតលាស់​របស់​ទារ​ក​នៅក្នុង​ផ្ទៃ​
យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា នៅ​អំឡុង​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​គភ៌ ទារក​នៅ​ក្នុង​ផ្ទៃ​កំពុង​លូតលាស់​ធ្មេញ និង​ឆ្អឹង ។ ក្នុងនោះ​ទារក​ពិតជា​ចាំបាច់​ក្នុង​ការទាមទារ​នូវ​ជាតិ​កាល់ស្យូម​ពី​ម្តាយ​របស់​ខ្លួន ដើម្បី​ធ្វើឲ្យ​ឆ្អឹង និង​ធ្មេញ​លូតលាស់ ធ្វើ​ឲ្យ​បេះ​ដូង សរសៃប្រសាទ និង​សាច់ដុំ​មាន​សុខភាព​ល្អ​។ លើសពីនេះទៅទៀត កាល់ស្យូម​ជួយ​ឲ្យ​ចង្វាក់បេះ​ដូងទារក​ដំណើរការ​ធម្មតា និង​មាន​លទ្ធភាព​ក្នុងការ​ធ្វើ​កំណក​ឈាម​។

តើ​កង្វះ​ជាតិ​កាល់ស្យូម​ធ្វើ​ឲ្យ​ម្តាយ​ជួប​នូវ​ផលវិបាក​អ្វីខ្លះ​?
ប្រសិនបើ​ម្តាយ​មិន​ទទួល​ទាន​នូវ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ទេ​នោះ ម្តាយ​នឹង​មាន​បញ្ហា​សុខភាព​ដែល​ទាក់ទង​ទៅ​នឹង​កង្វះ​ជាតិ​កាល់ស្យូម ដោយសារ​ទារ​កបឺត​ស្រូប​នូវ​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់​ម្តាយ ​ហើយ​ជា​លទ្ធផល ឆ្អឹង​ម្តាយ​នឹង​ខ្សោយ រួច​ក្រោយមក​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ពុក​ឆ្អឹង​។ លើសពីនេះទៅទៀត ស្ត្រី​ជា​ម្តាយ​នឹង​មាន​បញ្ហា​ដូចជា​៖ ពិបាក​សម្រាល ឈឺ​ក្រោម​ចង្កេះ រមួល​ក្រពើ ហើម​អ​វ​:​យ​វ​:​ខាងក្រោម ឈឺ​សន្លាក់ ល្ហិតល្ហៃ អស់កម្លាំង និង​ការ​រលូត​។ ប្រសិន​បើ​ធ្ងន់ធ្ងរ​ជាង​នេះ វា​ជំរុញ​ឲ្យសម្ពាធ​ឈាម​ឡើង ពុក​ឆ្អឹង ឆ្អឹង​ទន់ អាង​ត្រគាក​ខូច​ទ្រង់ទ្រាយ ធ្មេញ​ពុក​ឬ​បាក់ និង​មាន​ជំងឺ​ផ្សេងៗ     ទៀត​។ ការផ្តល់​អនុសាសន៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម ការ​ញ៉ាំ​កាល់ស្យូម​បន្ថែម​ជា​ផ្នែក​មួយ​នៃ​ការថែទាំ​ទារក​ក្នុង​ផ្ទៃ និង​ការទប់ស្កាត់​រោគសញ្ញា​បម្រុង​ក្រឡាភ្លើង ពិសេស​គឺ​ការឡើង​សម្ពាធ​ឈាម​។ *​ស្ត្រី​មាន​ផ្ទៃពោះ​នៅក្នុង​ត្រីមាស​ចុងក្រោយ​គួរតែ​បរិភោគ​កាល់ស្យូម ១២០០ ម​ក្រ​/​ថ្ងៃ​។          

                                                         
​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​មានដូចជា​៖

II.​    ​ដំណាក់កាល​មាស​ទី​២ គឺ​ទារក​ស្ថិតនៅ​ក្នុង​កំណើត ១០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​
​ដំណាក់កាល​នេះ គឺជា​អំឡុង​ពេល​ដែល​ទារក​មាន​ការលូតលាស់​ខ្លាំង ទារក​ពិត​ជា​ចាំបាច់​ណាស់​ក្នុងការ​នាំចូល​នូវ​សារជាតិ​កាល់ស្យូម​បន្ថែម​ស្មើនឹង ២-៤​ដង​ធៀប​នឹង​មនុស្សពេញវ័យ ដោយ​ផ្អែក​ទៅលើ​ទម្ងន់​ខ្លួន​កុមារ​គិត​ជា​គីឡូក្រាម​។​)

តើ​កង្វះ​នូវ​ជាតិ​កាល់ស្យូម​ចំពោះ​ទារក នឹង​បណ្តាលឲ្យមាន​បញ្ហា​អ្វីខ្លះ​?
ចំពោះ​ទារក​ធ្វើឲ្យ​ទម្ងន់ទាប ឆ្អឹង​ទន់ ខ្លួន​តូច ញ័រ​ដៃជើង ស្ពឹក និង​ឆ្អឹង​ស្ពោត​។ លើសពីនេះទៅទៀត​នឹង​មាន​នូវ​រោគសញ្ញា​មួយចំនួន​ទៀត​ដូចជា ប្រកាច់ ស្ទះ​បំពង់ក គេង​មិន​លក់ អស់កម្លាំង មិន​ចង់​ញ៉ាំ​អាហារ ភិតភ័យ​ពេលយប់ យំ​យប់ អន្ទះអន្ទែង បែក​ញើស ថយ​ចុះ​ភាពស៊ាំ និង​ជំរុញ​ឲ្យមាន​ជំងឺ    ដូចជា​ផ្តាសាយ ក្តៅខ្លួន និង​ក្អក ដុះធ្មេញ​យឺតយ៉ាវ ធ្មេញ​មិន​រឹងមាំ​ល្អ​។

តើ​អ្វី​ជា​ការលូតលាស់​មិន​ប្រក្រតី (​ភាព​ក្រិន​)?
 ភាព​ក្រិន គឺជា​រោគសញ្ញា​នៃ​ការលូតលាស់​មិន​គ្រប់លក្ខណ​:​នៅលើ​ខួរក្បាល និង​រាងកាយ​កុមារ​នៅ​ពេល​ដែល​កុមារ​មិន​បាន​ទទួល​របប​អាហារ ឬ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​រយ​:​ពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​។ យោងទៅតាម​ទិន្នន័យ​របស់​ការអង្កេត​ផ្នែក​សុខភាព និង​ប្រជាសាស្ត្រ​កម្ពុជា (CDHS) ឆ្នាំ​២០១៤  បានឲ្យដឹងថា ៣២%​នៃ​កុមារ​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ គឺ​មាន​កម្ពស់​ទាប​បើ​ធៀប​ទៅនឹង​អាយុ​របស់​ពួកគេ ពោល​គឺ​កុមារ​ម្នាក់​នៅ​ក្នុង​ចំណោម​ដប់​នាក់​មាន​ការលូតលាស់​មិន​ប្រក្រតី​ឬ​ភាព​ក្រិន​នេះ​។ មធ្យោបាយ​ដើម្បី​ជៀសវាង​វាង​នូវ​ភាព​ក្រិន​គឺ ផ្តល់​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​ដល់​កុមារ ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់ កុំ​លេង​កីឡា​លើក​ទម្ងន់​អំឡុង​ពេល​លូតលាស់ និង​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន និង​សារធាតុ​រ៉ែ​ឲ្យបាន​គ្រប់គ្រាន់ ។​
 

III.​    ​ដំណាក់កាល​មាស​ទី​៣ គឺ​វ័យ​មុន​ចូល​សាលារៀន​
ក្នុង​វ័យ​នេះ កុមារ​ត្រូវការ​នូវ​អាហារ​បំប៉ន​ក៏ដូចជា​អាហារូបត្ថម្ភ​ជាច្រើន​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ ស្មារតី និង​សតិបញ្ញា​។ ក្នុង​ការលូតលាស់ កាល់ស្យូម​មាន​តួនាទី​យ៉ាងសំខាន់​។ ជាង ៩៩%​នៃ​កាល់ស្យូម​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ហើយ​មាន​មុខងារ​ទ្រទ្រង់​រាងកាយ​ទាំងមូល ១%​ទៀត​ជួយ​សម្រួល​ដល់​កំណក​ឈាម ការ​កន្ត្រាក់​សាច់ដុំ និង​សរសៃប្រសាទ​។ កោសិកា​ប្រើប្រាស់​កាល់ស្យូម​ដើម្បី​ឲ្យមាន​សកម្មភាព និង​ជួយ​សម្រួល​ដល់​ចលនា​បេះដូង​ឲ្យ​ដើរ​បាន​ទៀងទាត់​ផង​។ កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​កុមារ និង​ក្មេង​ជំទង់ មាននូវ​រោគសញ្ញា​មួយចំនួន​ដូចជា ប្រកាច់ ឬ​ញាក់​សាច់ដុំ យំ​យប់ និង​ងាយ​ភិតភ័យ  ធុំ​អាហារ ទល់​លាមក រញ៉ាំរញ៉ូវ និង​រោគសញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា លលា​ដ៏​ក្បាល​សំប៉ែត ទ្រូង​មាន់      ឆ្អឹង​ខូច​ទ្រង់ទ្រាយ (​ក្បាលជង្គង់​ចូលគ្នា ឬ​ជើង​កោង​)​។ លើសពីនេះទៅទៀត បើសិន​កូន​លោក​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ វា​នឹង​ធ្វើឲ្យ​សារធាតុ​រ៉ែ​របស់​ឆ្អឹង​មិន​ប្រក្រតី ភាពរឹងមាំ​របស់​ឆ្អឹង​ថយ​ចុះ​ឬ​បាត់បង់ រោគ​ក្រិស រមួល​ក្រពើ សាច់ដុំ​កន្ត្រាក់​ជាប់​។ យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៣​នៃ United Nations Children’s Fund (UNICEF) បានឲ្យដឹងថា ក្នុងចំណោម​កុមារ​បួន​នាក់​នៅក្នុង​ពិភពលោក មាន​ម្នាក់​លូតលាស់​មិន​ប្រក្រតី​។

​ជា​ការពិត អ្នក​ម្តាយ​គ្រប់​រូប​ពិត​ជា​មិន​ចង់ឲ្យ​កូន​របស់ខ្លួន​លូ​តលាស់មិន​ប្រក្រតី និង​មាន​ភាព​ក្រិន​នោះទេ ដូច្នេះ​អ្នក​ម្តាយ​គួរតែ ផ្តល់​នូវ​អាហារូបត្ថម្ភ​ទាំងឡាយណា​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​កូន​។

តើ​កុមារ​ត្រូវការ​កាល់ស្យូម​ប្រចាំថ្ងៃ​ប៉ុន្មាន​?
​តម្រូវការ​កាល់ស្យូម​ជា​មធ្យម (​មី​លី​ក្រាម​/​ថ្ងៃ​) សម្រាប់​កុមារ​តាម​អាយុ​
ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

ដំណាក់កាល​មាស​សំខាន់​៣​ដើម្បី​សុខភាព និង​ការលូតលាស់​របស់​ទារ​ក និង​កុមារ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។