វិធីសាស្រ្ត​ខ្លះៗ​ក្នុង​ការ សម្រក​ខ្លាញ់​ក្បាល​ពោះ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព

សុខភាព៖ ការសម្រកខ្លាញ់ក្បាលពោះ ឬ រូបរាងកាយទាំងមូល មិនមែនអាចធ្វើបានក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនោះទេ អ្វីៗត្រូវធ្វើដោយសន្សឹមៗ មិនអាចបង្ខំបានទេ តែយើងមានវិធីស្រកងាយៗ និងមិនពិបាកឡើយ ។

១- ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក ជាមួយមធ្យោបាយសម្រកទំងន់ល្អបំផុត ដើម្បីបណ្ដេញជាតិខ្លាញ ចេញពីរាងកាយ ។ គ្រាន់តែយកក្រូចឆ្មាមួយចំណិត លាយជាមួយទឹកក្ដៅអ៊ុនៗ មួយកែវ បន្ថែមដោយអំបិលបន្តិច បន្តផឹកវាជារៀងរាល់ព្រឹក នោះអ្នកនឹងឃើញប្រសិទ្ធភាពវា ក្នុងពេលមិនយូរឡើយ ព្រោះវាមានប្រសិទ្ធភាពបង្កើនមេតាប៉ូលីស ដើម្បីកំចាត់ខ្លាញ់នៅក្បាលពោះ ។
 
២- កាត់បន្ថយការញុំបាយអង្ករស ឬផលិតផលពីស្រូវសាលីទាំងឡាយ រួមបញ្ចូលទាំងអង្ករពណ៌ត្នោត នំបុ័ង ធម្មតា ឬ នំបុ័ងធ្វើពីស្រូវសាលី ស្រូវអូត កុំឲ្យមានក្នុងចំណីអាហារប្រចាំថ្ងៃ។
       
៣- បោះបង់ទំលាប់ទទួលទានផ្អែមៗ ជៀសឲ្យឆ្ងាយពីបង្អែម ភេសជ្ជៈមានជាតិស្ករខ្ពស់ ចំណីអាហារសម្បូរខ្លាញ់ ពពួកចៀនឬបំពង  ព្រោះការទទួលទានពពួកចំណីអាហារខាងលើវា នឹងទៅបង្កើនជាតិខ្លាញ់យ៉ាងច្រើន នៅក្បលពោះ នឹងភ្លៅ ។
 
៤- ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកចង់កំចាត់ជាតិខ្លាញ់ ចេញពីរាងកាយ ព្រោះពេលអ្នកទទួលទានទឹកបានគ្រប់គ្រាន់ រាងកាយអ្នកមានលំនឹង ពិសេសវាទៅជួយបង្កើនមេតាប៉ូលីស ដើម្បីដុតបំផ្លាញខ្លាញ់ចេញពីរាងកាយ ។
      
៥- ញុំខ្លឹមស ដោយទំពារវាពីរទៅបីគ្រាប់ រួចទទួលទានទឹកក្រូចឆ្មារក្ដៅៗ តាមក្រោយជារៀងរាល់ព្រឹក ព្រោះវាជារូបមន្តពិសេសក្នុងការសម្រកទំងន់ នឹងធ្វើឲ្យឈាមរត់ស្រួល ។
      
៦- បោះបង់ទំលាប់ មិនទទួលទានសាច់ ព្រោះបើអ្នកចង់សម្រកទំងន់ ការទទួលតែម្សៅមកជំនួសសាច់ ធ្វើឲ្យអ្នកធាត់លើសដើម។
       
៧- ទទួលទានបន្លែផ្លែឈើមួយចាន រៀងរាល់ព្រឹកឬល្ងាចដើម្បីបំពេញបន្ថែម ជាតិរ៉ែដែលខ្វះខាត បូករួមទាំងអង្គធាតុប្រឆាំងភាពចាស់ជាងវ័យផងដែរ ។
      
៨- បន្ថែមរសជាតិហឹរតិចៗក្នុងអាហារដូចជា ខ្ញីនិងម្រិច ព្រោះវាមានផ្ទុកសារធាតុជាច្រើន ពិសេសអាំងសុយលីន ដើម្បីបណ្ដេញស្ករចេញពីក្នុងឈាមផងដែរ ៕

វិធីសាស្រ្ត​ខ្លះៗ​ក្នុង​ការ សម្រក​ខ្លាញ់​ក្បាល​ពោះ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព