ភ័យមិនស្ទើរ! ស្ត្រីម្នាក់​ចោរ​លួច​រថយន្ត តែ​សំណាង​លោក​ចោរ​ចិត្ត​ល្អ​យក​កូន​មកទម្លាក់​នៅ​សាលា​រៀន

បរទេស៖ ស្ទើរតែមិនគួរឲ្យជឿថា ចោរមួយក្រុម ដែលបានលួចយករថយន្តស្ត្រីម្នាក់ ជិះទៅបាត់ហើយ ប៉ុន្តែគេបានឃើញ ក្មេងប្រុសដ៏តូចម្នាក់កំពុងអង្គុយក្នុងរថយន្តនោះ ធ្វើឲ្យអស់លោកចោរមានចិត្តល្អបើកបរនាំ យកក្មេងប្រុសទៅទម្លាក់ ចោលនៅសាលាដែលគេរៀនផងដែរ ។

ហេតុការណ៍នេះកើតឡើងនៅតំបន់ Ghent ក្នុងរដ្ឋ Virginia សហរដ្ឋអាម៉េស្ត្រី ជាម្តាយក្មេងប្រុសអាយុ៨ឆ្នាំដែលត្រូវ បានក្រុមចោរយកទៅទម្លាក់នៅសាលារៀននេះបាននិយាយថា នៅថ្ងៃកើតហេតុនាងទៅកន្លែងធ្វើការប្រហែលជាកន្លះ ម៉ោងដោយទុកកូនប្រុសឲ្យនៅចាំក្នុងរថយន្តសិន ប៉ុន្តែក្រោយមកក៏ដឹងថា ប្រហែលជាមានអ្វីកំពុងកើតឡើងទៅលើ រថយន្តរបស់ខ្លួន ទើបរាយការណ៍រឿងនេះទៅប៉ូលិស ព្រោះតែនាងបារម្ភពីកូនដែលកំពុងនៅក្នុងរថយន្តផងដែរ ។

សំណាងល្អប្រមាណជា១០នាទីក្រោយពីស្ត្រីរូបនេះរាយការណ៍ប្រាប់គឺសមត្ថកិច្ចបានដឹងថា ក្មេងប្រុសជាកូននាងមាន សុវត្ថិភាពទេ ហើយគេកំពុងរៀនឯសាលាដូចគ្មានអ្វីកើតឡើង ហើយក្មេងប្រុសប្រាប់ប៉ូលិសថា ក្រុមចោរយកគេមក ទម្លាក់នៅមុខសាលាដូចដែលខ្លួនប្រាប់ក្រុមចោរថា ម្តាយផ្តាំពួកគេឲ្យធ្វើដូច្នេះ ។

ប៉ូលិសកំពុងតាមចាប់ក្រុមចោរដែលលួចយករថយន្តទៅដោយពួកគេមានដានខ្លះៗ ហើយតាមរយៈទូរសព្ទស្រ្តីជាម្ចាស់ រថយន្តដែលបានភ្ជាប់សញ្ញាឲ្យដឹងពីកន្លែងដែលរថយន្តខ្លួនកំពុងស្ថិតនៅ ប៉ុន្តែពេលនេះពួកគេមិនទាន់ចាប់បានចោរ ណាម្នាក់នៅឡើយទេ ៕

ភ័យមិនស្ទើរ! ស្ត្រីម្នាក់​ចោរ​លួច​រថយន្ត តែ​សំណាង​លោក​ចោរ​ចិត្ត​ល្អ​យក​កូន​មកទម្លាក់​នៅ​សាលា​រៀន