ក្មេងស្រីអាយុ​១៤​ឆ្នាំម្នាក់ រត់​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តាម​ហាង Internet ១០ឆ្នាំ ក្រោយ​ទើប​ឪពុក​ម្តាយ​បាន​ជួបវិញ

ប៉េកាំង៖ ក្រុមគ្រួសារមួយរស់នៅប្រទេសចិន បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង នៅពេលដែលពួកគេបានជួប កូនស្រី ដែលបាត់ខ្លួនអស់រយៈ ពេល១០ឆ្នាំមកហើយ ដែលឪពុកម្តាយគិតថា នាងប្រហែលជាស្លាប់ហើយ ព្រោះមិនឮដំណឹង ទាល់តែសោះ ប៉ុន្តែអ្វីដែលពួកគេដឹងនៅពេលនេះ គឺកូនស្រីដែលបាត់ខ្លួនឥឡូវនាងមានអាយុ ២៤ឆ្នាំពេញរូបរាង ជានារីក្រមុំម្នាក់ទៅហើយ ។

ស្ត្រីជាម្តាយបានប្រាប់ប៉ូលិសថា កាលពី១០ឆ្នាំមុនកូនស្រីគាត់មានអាយុ១៤ឆ្នាំហើយ នាងបានរត់ចេញពីផ្ទះដែលស្ថិត នៅតំបន់ Zhejiang បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយគាត់ ប៉ុន្តែពេលនេះប៉ូលិសបានរកឃើញថា កូនស្រីគាត់ប្រើអត្ត សញ្ញាណក្លែងក្លាយ ដោយនាងតែងរស់ នៅជ្រកតាមហាង Internet ជាច្រើនកន្លែងនៅ Hangzhou តែក៏មានមនុស្ស ចិត្តបុណ្យតែងផ្តល់លុយឲ្យនាង យកទៅទិញអាហារបរិភោគ ទើបកូនស្រីអាចមានជីវិតរស់នៅមកទល់ ពេលនេះព្រោះ ច្រើនឆ្នាំ ហើយគាត់ និងគ្រួសារមិនដឹងដំណឹងកូនស្រីសោះ ដោយស្មានថា នាងស្លាប់ ។

ក្រោយពីដឹងដំណឹងកូនស្រីនៅរស់ស្ត្រីជាម្តាយ និងឪពុកនាងបានមកដល់ស្ថានីយ៍ប៉ូលិស ដើម្បីទទួលយកកូនស្រីដែល បាត់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ ត្រឡប់ទៅផ្ទះវិញដោយក្តីត្រេកអរយ៉ាងខ្លាំង ហើយគាត់សន្យាថា នឹងមានឲ្យកើតមានជម្លោះជាមួយកូនស្រីទៀតឡើយ ៕

ក្មេងស្រីអាយុ​១៤​ឆ្នាំម្នាក់ រត់​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តាម​ហាង Internet ១០ឆ្នាំ ក្រោយ​ទើប​ឪពុក​ម្តាយ​បាន​ជួបវិញ

 

  • ក្មេងស្រីអាយុ​១៤​ឆ្នាំម្នាក់ រត់​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​តាម​ហាង Internet ១០ឆ្នាំ ក្រោយ​ទើប​ឪពុក​ម្តាយ​បាន​ជួបវិញ已关闭评论
  • 209 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:កំសាន្ត