អ្នកដំណើរចុចសញ្ញា ប្រកាសអាសន្ន ពេលឃើញស្ត្រី អាក្រាតកាយ វ័យចំណាស់ នៅលើរថភ្លើង

ឥណ្ឌា៖ អ្នកដំណើរតាម រថភ្លើងជាច្រើននាក់ បានសម្តែងការភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលពួកគេ បានឃើញស្ត្រី វ័យចំណាស់ ដែលមានរូបរាងអាក្រាតម្នាក់ កំពុងស្ថិតនៅលើរថភ្លើង ជាមួយគ្នាបណ្តាលឲ្យ អ្នកដំណើរម្នាក់ ស្ទុះទៅចុច សញ្ញា ប្រកាសអាសន្ន ជាបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅលើរថភ្លើង Thane-CST នៅឯស្ថានីយ Mulund  ក្នុងទីក្រុងមុំបៃ ប្រទេសឥណ្ឌា ហើយប៉ូលីសបានមកដល់ កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីឮសញ្ញាអាសន្ន ខណៈពួកគេនិយាយថា ស្ត្រីចំណាស់រូប នេះ មានអាយុ៧០ឆ្នាំ ហើយប្រហែលជាគាត់មានបញ្ហាផ្លូវចិត្ត។ ក្រោយមកប៉ូលីសបាន ហុចខោអាវឲ្យគាត់ស្លៀក និងប្រាប់ ឲ្យដើរចេញពីរថភ្លើង។

ហេតុការណ៍នេះ ក៏ធ្លាប់កើតមានដែរ ក្នុងកំឡុងខែវិច្ឆិកានេះ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក គឺស្ត្រីអាក្រាតកាយម្នាក់ ឡើងជិះលើរថភ្លើង ដោយអះអាងថាខ្លួនជាព្រះនៅស្ថានីយ៍រថភ្លើងនោះ ហើយក៏បង្កហេតុរករឿងអ្នកដំណើរ ពេញក្នុង រថភ្លើង ដោយទាត់ធាក់ទាំងប៉ូលីសទៀត ទម្រាំពួកគេចាប់វាយខ្នោះស្ត្រីអាក្រាតនោះបាន ត្រូវប្រើពេលមួយសន្ទុះធំ រួចហើយ ប៉ូលីសក៏បញ្ជូន នាងទៅមន្ទីរពេទ្យព្យាបាលផ្លូវចិត្ត៕

អ្នកដំណើរចុចសញ្ញា ប្រកាសអាសន្ន ពេលឃើញស្ត្រី អាក្រាតកាយ វ័យចំណាស់ នៅលើរថភ្លើង