សាយ សៀរ៉ា អះ​អាងថា មាន​អ្នកបន្លំ Account Facebook មាន​ចេតនា​បោក​ប្រាស់​អ្នក​គាំទ្រ

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ លោក សាយ សៀរ៉ា បានចេញមុខទម្លាយជាសាធារណៈ ប្រកាសដល់អ្នកគាំទ្រថា ក្នុងមួយរយៈនេះ មានជនខិលខូចមួយចំនួន បានយកឈ្មោះរបស់លោក ទៅបង្កើត Account Facebook ក្លែងក្លាយ ហើយដើរបោកប្រាស់យកលុយ ពីសប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ក្រោមលេសថា មានការងារមនុស្សធម៌ ហើយរៃអង្គាសប្រាក់។

តារាប្រុសរាងខ្ពស់ស្រឡះ រូបសង្ហា លោក សាយ សៀរ៉ា បានទម្លាយជា សាធារណៈ ដោយលោកបាននិយាយក្នុងកម្មវិធី «រាត្រីកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ CTN ថា មានជនខិលខូចមួយចំនួនបានយកឈ្មោះរបស់លោក ទៅបង្កើត Account Facebook ដើម្បីដើរបោកប្រាស់អ្នកគាំទ្រ និងមានចេតនាចង់បោកយកលុយ ពីបងប្អូនប្រជាពលរដ្ឋ បង្ខូចកេរ្តិ៍ឈ្មោះលោក។

តារាប្រុសសង្ហារូបនេះ បានប្រាប់ឲ្យដឹងថា «មួយរយៈនេះ ខ្ញុំបានបង្ហាញ កាយវិកាមនុស្សធម៌ ចុះជួយបងប្អូនប្រជាពលរដ្ឋ ក្រីក្រច្រើន ហើយស្របពេលជាមួយគ្នានោះ ក៏មានជនខិលខូចមួយចំនួន បានយកឈ្មោះរបស់ខ្ញុំទៅបង្កើត Account Facebook ដោយសរសេរជាភាសាខ្មែរហើយ Chat ទៅគេដើម្បីបោកប្រាស់ និងលួងលោម ឲ្យគេផ្ញើរលុយឲ្យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំបញ្ជាក់ថា Facebook របស់ខ្ញុំមានតែឈ្មោះ ជាភាសាអង់គ្លេសប៉ុណ្ណោះ សម្រាប់ឈ្មោះខ្មែរ គឺមិនមែនជារបស់ខ្ញុំឡើយ »។

ភ្ជាប់ជាមួយគ្នានេះ លោក សាយ សៀរ៉ា បានប្រាប់ឲ្យដឹងថា មូលហេតុដែលលោកចូលរួម ធ្វើការងារមនុស្សធម៌នេះ គឺកើតចេញពីក្តីស្រលាញ់ មិនមែនធ្វើដោយសារ តែយកមុខមាត់ ដូចដែលអ្នករិះគន់ លោក ធ្លាប់វាយប្រហារលោក នាពេលកន្លងមកនោះទេ៕