វត្តមានស្មាតហ្វូន MEIZU បានធ្វើឲ្យកក្រើក ផ្សារទំនើបអ៊ីអន

ភ្នំពេញ៖ ម៉ាកទូរស័ព្ទ MEIZU ត្រូវបានសម្ពោធ ជាផ្លូវការនៅលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា នៅផ្សារទំនើប អ៊ីអន ដែលមានកម្មវីធី សប្បាយៗជាច្រើន និងមានការចាប់រង្វាន់ ដល់អតិថិជនផងដែរ អ្នកចូលរួមទាំងអស់មាន ភាពរីករាយយ៉ាងខ្លាំងជាមួយនឹងការប្រគំតន្រ្តី ពិសេសដែលមានការចូលរួមពីកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា លោក ណុប បាយ៉ារិទ្ធិ,  តារាចម្រៀងក្នុងកម្មវិធី Cambodian Idol កញ្ញា សុវត្ថិឌី ធារីកា, និងពិធីករ. DJ Cake, អេជេឡា, ក្រុមបង្ហាញម៉ូត របាំប្រពៃណីខ្មែរ។

លោក គីម សុង ដែលជាអគ្គនាយកក្រុមហ៊ុន Ramar Hoding Group មានប្រសាសន៍លោកបាននាំចូលទូរស័ព្ទ Smart Phone MEIZU និងទទួលសិទ្ធិចែកចាយផ្តាច់ក្នុងទីផ្សារកម្ពុជាដែលជាកំពូល Smart Phone ដ៏ល្បីជាប់ លំដាប់ថ្នាក់លេខ៥ ទូរទាំងពិភពលោកដែលមានការពេញនិយមនៅទ្វីបអ៊ឺរ៉ុប, ទ្វីបអាស៊ី  ហើយលក់ដាច់បំផុតនា ពេលបច្ចុប្បន្នក្នុងប្រទេសចិន។

លោក Li Xiao (លី សាវ) ដែលជាអ្នកតំណាងក្រុមហ៊ុន MEIZU បានបង្ហាញ ទូរស័ព្ទ Smart Phone MEIZU MX5, MEIZU M2 Note, និង MEIZU M2 ដែលមានរាងស្តើងផលិតពីលោហៈធាតុ Smart Phone SIM2ប្រើប្រាស់ 4G LTE បានទាំងពី SIM CPU octacore 2.2 GHz អាចលេងហ្គេម ខ្នាតធំៗយ៉ាងងាយស្រួល  កម្មវិធីDownload បានលឿន ដូចព្យុះជាមួយ Ram 3G Rom 32G  ប្រភេទអេក្រង់ ទំហំធំ 5. 5 inch FHD Resolution 1080 ធ្វើអោយមានពណ៌ ធម្មជាតិត្រជាក់ភ្នែក កាមេរ៉ា13 Megapixel ដែលមានភ្លើង Flash ២ ធ្វើឲ្យលោកអ្នកអាចថតរូបភាព ច្បាស់ល្អ ទាំង យប់ទាំងថ្ងៃ (Slow Motion Camera), សាកថ្មឆាប់ពេញ (10mn=25%, 40mn=60%) បច្ចេកវិទ្យាថ្មីស្គែន ក្រយៅដៃ សម្រាប់ដោះនឹងចាក់សោ កម្មវីធី Flyme ជាប្រព័ន្ធប្រតិបត្តិការណ៍តែមូយគត់អាច Download កម្មវិធីផ្សេងៗ ដោយ មិនបាច់បង្កើត ឬមាន Account នៅ Google,សូមទទួលយកបទពិសោធន៍ថ្មីទាំងអស់គ្នា។ លោកអ្នកអាច ស្វែងរក និងជាវបាន នៅទីតាំង លក់ទូរស័ព្ទ MEIZU ជាផ្លូវការ ដែលមាន អាស័យដ្ឋាន ផ្ទះលេខ 89A, ផ្លូវ 310 សង្កាត់ ទួលស្វាយព្រៃ2 ខណ្ឌ ចំការមន រាជធានីភ្នំពេញ ទំនាក់ទំនង តាមរយៈ លេខទូរស័ព្ទ ទាំងនេះ ផងដែរ (023 636 1116/ 071 33 555 92/ 071 33 555 20) ដើម្បីដឹងពី ពត៌មាន បន្ថែមទៀត។

ក្រុមហ៊ុន Ramar Hoding Group និងក្រុមហ៊ុន MEIZU នឹងខិតខំស្វែងរកបទពិសោធថ្មីៗជាមួយទូរស័ព្ទដៃ ដើម្បី បំពេញតម្រូវការរបស់អតិថិជន ហើយអតិថិជនអាចរកទិញបានទូរទាំងព្រះរាជាណាចក្រកម្ពុជា៕

វត្តមានស្មាតហ្វូន MEIZU បានធ្វើឲ្យកក្រើក ផ្សារទំនើបអ៊ីអន

វត្តមានស្មាតហ្វូន MEIZU បានធ្វើឲ្យកក្រើក ផ្សារទំនើបអ៊ីអន

វត្តមានស្មាតហ្វូន MEIZU បានធ្វើឲ្យកក្រើក ផ្សារទំនើបអ៊ីអន

វត្តមានស្មាតហ្វូន MEIZU បានធ្វើឲ្យកក្រើក ផ្សារទំនើបអ៊ីអន