រំលោភកូនស្រីបង្កើត រហូតដល់មានផ្ទៃពោះ បុរសជាឪពុកសុខ ចិត្តរៀបការ ដើម្បីគេចពីការជាប់គុក

ហ្ស៊ីមបាវ៉េ៖ បុរសអាយុ៤៨ឆ្នាំម្នាក់ រស់នៅប្រទេសហ្ស៊ីមបាវ៉េ បានសម្រេចចិត្ត រៀបការជាមួយកូនស្រី បង្កើតអាយុ ១៥ឆ្នាំ ដើម្បីគេចពីការជាប់ពន្ធនាគារ បន្ទាប់ពីបានចាប់រំលោភកូនស្រីរហូត ដល់មានផ្ទៃពោះអស់រយៈពេល ជាយូរ មកហើយ ។

ប៉ូលិសបានឲ្យដឹងរឿងនេះ បន្ទាប់ពីប្រពន្ធជនសង្ស័យរាយការណ៍ប្រាប់នៅពេលដែលដឹងថា ប្តីលួចមានទំនាក់ទំនងជា មួយកូនស្រីចុងហើយឪពុកដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណឲ្យដឹង ដោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទ ពីបទរំលោភសេពសន្ថវៈលើអនីតិជន ។

មិនយូរប៉ុន្មានប៉ូលិសក៏បានដោះលែងបុរសជាឪពុក ក្រោយពីគេបង់ប្រាក់ពិន័យចំនួន៥០ដុល្លារ និងសុខចិត្តរៀបការ ជាមួយកូនស្រីដែលខ្លួនរំលោភនេះ ហើយឲ្យនាងឈប់រៀនរួចមកជួយលក់ដូរក្នុងហាងវិញ ។

សាក្សីដែលបានដឹង រឿងនេះបានប្រាប់ប៉ូលិសថា បុរសជាជនសង្ស័យនេះបានវាយប្រពន្ធរហូតដល់គ្រេចជើងទៀតផង នៅពេលដឹងថា នាងរាយការណ៍ទៅប៉ូលិសពីរឿងគេចាប់រំលោភកូនស្រីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកជិតខាង និយាយថា ពួកគេតែងតែឃើញឪពុក និងកូនស្រីថើបគ្នានៅទីសាធារណៈទៀតផង ៕

រំលោភកូនស្រីបង្កើត រហូតដល់មានផ្ទៃពោះ បុរសជាឪពុកសុខ ចិត្តរៀបការ ដើម្បីគេចពីការជាប់គុក