គ្រាន់តែរឿងខ្ចី ស្បែកជើងសោះ នារីម្នាក់ផ្ទុះកំហឹងច្រាន មិត្តភក្តិធ្លាក់ជណ្តើររហូត ដល់បាត់បង់ជីវិត

រដ្ឋផ្លរីដា៖ ហេតុការណ៍ដ៏គួរឲ្យ តក់ស្លុតមួយ បានកើតឡើងនៅ ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក គឺនារីវ័យក្មេងម្នាក់បាន ក្លាយជាឃាតកចិត្តសាហាវ សម្លាប់មិត្តភក្តិរបស់ខ្លួន បន្ទាប់ពីនាងខឹងមិត្តភក្តិ នោះសុំខ្ចីស្បែកជើងប៉ុណ្ណោះ ។

នារីដៃដល់មានអាយុ១៨ឆ្នាំឈ្មោះ Cortez Fields  ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាងច្រាននារីម្នាក់ទៀត ដែលត្រូវជា មិត្តភក្តិនឹងគ្នាឈ្មោះ Nicole Hewitt អាយុ២១ឆ្នាំរហូតដល់វាយតប់គ្នា និងបណ្តាលឲ្យនារីរងគ្រោះធ្លាក់ពីលើ ជណ្តើរ ចុះមក ក្រោមទៀតផង ។

នៅថ្ងៃកើតហេតុ Hewitt បានសុំខ្ចីស្បែកជើងពី Fields តែនាងមិនចង់ឲ្យឡើយទើបកើតជាជម្លោះនឹងគ្នាឡើងរហូត ដល់ប្រើហិង្សាវាយតប់គ្នា តែទីបំផុតនារីដៃដល់បានច្រានមិត្តភក្តិឲ្យធ្លាក់ពីលើជណ្តើរមកក្រោម សន្លប់ស្តូកស្តឹង ។
Hewitt ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ប៉ុន្តែក្រោយមកជាអកុ សលនាងត្រូវបានគ្រូ ពេទ្យប្រកាសថា បាត់បង់ជីវិតទៅហើយ ព្រោះតែរបួសធ្ងន់ធ្ងរពេក ៕

គ្រាន់តែរឿងខ្ចី ស្បែកជើងសោះ នារីម្នាក់ផ្ទុះកំហឹងច្រាន មិត្តភក្តិធ្លាក់ជណ្តើររហូត ដល់បាត់បង់ជីវិត

  • គ្រាន់តែរឿងខ្ចី ស្បែកជើងសោះ នារីម្នាក់ផ្ទុះកំហឹងច្រាន មិត្តភក្តិធ្លាក់ជណ្តើររហូត ដល់បាត់បង់ជីវិត已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:កំសាន្ត