ភ្ញៀវជាច្រើនកើតអារម្មណ៍ ក្តុកក្តួលខណៈកូនកំលោះ សុខចិត្តរៀបការជាមួយ ផេះសាកសព អនាគតប្រពន្ធ

តៃវ៉ាន់៖ ពិតជាគួរឲ្យ អណោចអធមណាស់ បុរសម្នាក់រស់នៅទឹកដី តៃវ៉ាន់គឺលោក Lai បានសម្រេចចិត្ត រៀបការជា មួយ ផេះសាកសពមិត្តស្រី ជាទីស្រឡាញ់របស់ខ្លួន ដោយមានការរៀបចំពិធី យ៉ាងឱឡារិកដូចជាគាត់ កំពុងតែរៀបការ មាន សេចក្តីសុខជាមួយ មនុស្សអញ្ចឹង ។

ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ Hsinchu បុរសជាកូនកំលោះ បាននិយាយថា គាត់ចង់បង្ហាញពី ទឹកចិត្តដ៏ ស្មោះស្ម័គ្រចំពោះនារីដែលខ្លួនស្រឡាញ់ ទោះបីនាងស្លាប់ទៅហើយក្តី តែគាត់ក៏អាចយកផេះ សពមកធ្វើពិធីបានដែរ ។

នៅក្នុងពិធីរៀបការដ៏កម្រនេះ មានការចូលរួមពីក្រុមគ្រួសារ និងសាច់ញាតិព្រមទាំងមិត្តភក្តិជាច្រើននាក់ ប៉ុន្តែភ្ញៀវ ម្នាក់ៗហាក់ដូចជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ព្រោះតែពួកគេអាណិតដល់កូនកំលោះម្នាក់នេះ ដែលសុខចិត្តរៀប ការជាមួយផេះសពនារីជាទីស្រឡាញ់ ។

អាពាហ៍ពិពាហ៍ជាមួយសាកសពបែបនេះ កម្រនឹងកើតមានណាស់នៅតំបន់អាស៊ី ប៉ុន្តែកន្លងមកក៏មានបុរសម្នាក់ស្លាប់ ទៅហើយ បានរៀបការជាមួយសពនារីម្នាក់ ដើម្បីដឹកនាំជីវិតគាត់ឲ្យរីករាយទៅភពថ្មីក្រោមការរៀបចំពីសំណាក់ក្រុម គ្រួសារសពបុរសនោះ តែទោះជាយ៉ាងណាពិធីរៀបការបែបនេះធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ក្តុកក្តួល និងក្រៀម ក្រំខ្លាំងណាស់ ៕

ភ្ញៀវជាច្រើនកើតអារម្មណ៍ ក្តុកក្តួលខណៈកូនកំលោះ សុខចិត្តរៀបការជាមួយ ផេះសាកសព អនាគតប្រពន្ធ