ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​ឲ្យ​របួសធ្ងន់ រួច​ប៉ង​ចាក់​សម្លាប់​ខ្លួនឯង​

Sanofi

​បុរស​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​ប្រពន្ធ​រងរបួស​ជា​ទម្ងន់ ដោយសារតែ​ខឹង​ប្រពន្ធ​ទៅប្តឹង​សមត្ថកិច្ច​ពី​រឿង​ដែល​ខ្លួន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​ក្នុងករណី​ប្រើ​អំពើហិង្សា​នេះ បុរស​ជា​ប្តី​បាន​ចាប់​ប្រពន្ធ​វាយ​នឹង​ញញួរ​បណ្តាល​ឲ្យ​រងរបួស​ដេក​ដួល​ក្នុង​ថ្លុកឈាម​រួច​យក​កាំបិត​ចុង​ស្រួច​ចាក់​ខ្លួនឯង​ប៉ង​សម្លាប់ខ្លួន​ថែមទៀត​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា​ម្សិលមិញ​នេះ​នៅ​ចំណុច​ភូមិ​ព្រែក​រុន​ឃុំ​ព្រែក​គយ​ស្រុក​ស្អាង​។​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ​គ្រី​តិច​អ៊ឹម​អាយុ​៤៧​ឆ្នាំ​ចំណែក​ជនបង្ក​ជា​ប្តី​មានឈ្មោះ​សុន​សុង​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខរបរ​ជា​សន្តិសុខ​។​

​បើតាម​ប្រភពពី​អ្នកភូមិ​បាន​និយាយថា​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ជនសង្ស័យ​បាន​ប្រើ​អំពើហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រានោះ​ស្ត្រី​ជា​ប្រពន្ធ​ទ្រាំ​ពុំបាន​ក៏​រត់​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​លុះ​រហូតដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​កោះហៅ​បុរស​ជា​ប្តី​ទៅ​សួរនាំ​ស្រាប់តែ​ជនបង្ក​ហេតុ​កើតជា​កំហឹង ក៏​ស្ទុះ​ចាប់​ប្រពន្ធ​វាយ​និង​យក​ញញួរ​សំពង​ក្បាល​ប្រពន្ធ​ឲ្យ​របួស​បែក​ឈាម​សន្លប់​ស្តូកស្តឹង​។​ពេលនោះ​ដោយ​ភ័យខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ជនបង្ក​ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់​ខ្លួនឯង​ប៉ង​សម្លាប់ខ្លួន​ទៀត​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​២​នាក់​។​

​សំណុំរឿង​ករណី​ហិង្សា​មួយ​នេះ​ត្រូវបាន​សមត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទ​តុលាការ​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​៕​សុថា​ត់​


Related