ក្រុមហ៊ុន វីរៈប៊ុនថាំ វិនិយោគទុនបន្ថែម ២លានដុល្លារទៀត លើវិស័យដឹកជញ្ជូន និងទេសចរណ៍

ភ្នំពេញ៖ ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ  គឺជាក្រុមហ៊ុនឯកជន ទទួលខុសត្រូវមាន កម្រិតដែលមាន បទពិសោធន៍ជាង១០ឆ្នាំ ក្នុងការផ្តល់សេវាកម្មដឹកជញ្ជូន អ្នកដំណើរ និងទំនិញទាំងក្នុង និងក្រៅ ប្រទេស។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អតិថិជនក៏ដូចជាកំណើនភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ ពេលថ្មីៗ នេះក្រុមហ៊ុនកំពុង បានវិនិយោគទុនបន្ថែមចំនួន ២លានដុល្លារអាមេរិក ទៀត ដើម្បីពង្រីកទីផ្សារឲ្យកាន់តែ ធំទូលាយ លើការអភិវឌ្ឈន៍ វិស័យដឹកជញ្ជូន និងទេសចរណ៍ផងដែរ។

ជាមួយនឹងការអភិវឌ្ឈន៏នូវ ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងប្រព័ន្ធគមនាគមន៍យ៉ាងឆាប់រហ័សប្រកបដោយគុណភាព រួមទាំងការរីកចម្រើនលើវិស័យទេសចរណ៍ផងនោះ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស បានវិនិយោគទុនទៅលើ សេវាកម្ម រថយន្តប្រភេទ VIP VAN TOYOTA HIACE ១១កៅអី ឆ្នាំ២០១៥ ស៊េរីទំនើបជាមួយនឹងការតុបតែង ផ្នែកខាងក្នុង និងខាងក្រៅព្រមទាំងមានកៅអីធំទូលាយប្រកបដោយផាសុកភាព និងរថយន្តប្រភេទ AIR Bus ទំនើប (ជាប្រភេទរថយន្តដែលមានកៅអីសាឡុងម៉ាស្សា ទូរទស្សន៍ផ្ទាល់ខ្លួនអាចកាច់ គេវ បានយ៉ាងទូលាយ) ដោយ បន្ថែមទៅលើសេវាកម្មរថយន្តដែលមានស្រាប់ដូចជាៈ រថយន្តគ្រែគេង (Sleeping Bus) រថយន្តទំនើប Hotel Bus រថយន្តកៅអីសាឡុង និងរថយន្ត TOYOTA HIACE ១១កៅអីស៊េរីឆ្នាំ២០១៥  ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការ ឆ្ពោះ ទៅកាន់ខេត្តក្រុងចំនួនដូចជា៖ក្រុងភ្នំពេញ ក្រុងកំពង់សោម សៀមរាប ស្វាយស៊ីសុផុន ប៉ោយប៉ែត បាត់ដំបង កោះកុង មណ្ឌលគីរី បាងកក និងហូជីមិញ មិនតែប៉ុណ្ណោះក្រុមហ៊ុនមានគម្រោងពង្រីកទិសដៅ ឆ្ពោះទៅគ្រប់ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវផងដែរនាពេលខាងមុខឆាប់ៗនេះ។

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវាកម្មរថយន្ដពេលរាត្រី និង VIP TOYOTA HIACE១១កៅអី ដំបូងគេបង្អស់ ដែលចេញដំណើរស្ទើរតែ២៤ម៉ោង ឆ្ពោះទៅកាន់តំបន់ ទេសចរណ៏ និងខេត្តធំៗរបស់ប្រទេសកម្ពុជាដែលផ្ដល់ភាពងាយស្រួលដល់អតិថិជននូវការ ធ្វើដំណើរ គ្រប់ពេល វេលាតាមតម្រូវការ។ បន្ថែមលើវាកម្មដឹកជញ្ជូនភ្ញៀវទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនវីរៈប៊ុនថាំអេចប្រេស ក៏បាន ផ្ដល់នូវសេវាកម្មបញ្ញើទំនិញឆាប់រហ័សពីភ្នំពេញទៅតាមបណ្ដាលខេត្តនានា ក្រុងបាងកកនៃប្រទេសថៃ និង ហូរជីមិញ នៃប្រទេសវៀតណាមផងដែរ។ ក្រុមហ៊ុន វីរៈប៊ុនថាំអេចប្រេស ក៏ផ្តល់នូវសេវាកម្មជួលរថយន្ត ទូទាំង ប្រទេស ផងដែរ ដែលអតិថិជនអាចជ្រើសរើសប្រភេទរថយន្តទៅតាមតម្រូវការក្នុងតម្លៃសមរម្យ។

ដើម្បីពង្រឹង នូវសុវត្ថិភាព ផាសុកភាព និងបង្កើននូវភាពពេញចិត្តរបស់អតិថិជននោះ ក្រុមហ៊ុនបានបំពាក់នូវប្រព័ន្ធ គ្រប់គ្រងល្បឿន GPS ដើម្បីគ្រប់គ្រងនូវល្បឿនបើកបរ និងដើម្បីជៀសវាងការចំណាយ ពេលវេលារបស់អតិថិជន ដោយការឈប់តាមផ្លូវ   គ្មានការអនុញ្ញាតពីក្រុមហ៊ុន និងភាពធុញទ្រាន់របស់អតិថិជនយើងផងដែរ។ អ្វីដែលគួរ ឲ្យកត់សំគាល់នោះ គឺអ្នកដំណើរអាចរីករាយក្នុងការប្រើប្រាស់ Wi-Fi ដោយសេរីនៅលើរថយន្តហើយកន្លែង សាកថ្ម ទៀតផង ជាពិសេសក្រុមហ៊ុនបានផ្តល់ជូនទឹកបរិសុទ្ធ និងកន្សែងត្រជាក់ដោយឥតគិតថ្លៃផងដែរ។

ចាប់ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ  ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស សូមជម្រាបជូនអ្នកដំណើរទាំងអស់ ឲ្យបានជ្រាបថា ក្រុមហ៊ុននឹងផ្ដល់នូវសេវាកម្មរថយន្ត AIR Bus ទំនើប ដែលមានទិសដៅចេញពីទីក្រុងភ្នំពេញ ទៅខេត្តសៀមរាបនៅម៉ោង ០៨.៣០ នាទី និង ម៉ោង១២.៣០ នាទី។

សម្រាប់ព័ត៌មាន បន្ថែមសូមទំនាក់នង ការិយាល័យគ្រប់សាខាខេត្តក្រុងដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមក កាន់លេខទូរស័ព្ទដូចខាងក្រោម៖
•    ផ្នែកដឹកអ្នកដំណើរៈ 012 322 302 / 0888 79 79 09 / 017 333 594 / 081 333 594
•    ផ្នែកបញ្ញើរទំនិញៈ 012 222 570 / 088 809 5555 / 017 555 250
•    ផ្នែកជួលរថយន្តៈ 085 222 123
•    Website: www.vet-travel.com Facebook Page: Virak Buntham Express Travel & Tour

ក្រុមហ៊ុន វីរៈប៊ុនថាំ វិនិយោគទុនបន្ថែម ២លានដុល្លារទៀត លើវិស័យដឹកជញ្ជូន និងទេសចរណ៍