រថយន្តយីឌុប ដឹកឈើប្រណីត ពេញក្រឡាប់នៅផ្សារ មេមត់ សង្កត់ស្លាប់ អ្នកបើក និងព្រូ

ត្បូងឃ្មុំ ៖ រថយន្តយីឌុប ផ្ទុកឈើប្រណីតពេញ ដឹកចេញពីខេត្តក្រចេះ ក្នុងទិសដៅយកទៅលក់ នៅប្រទេសវៀត ណាម តាមច្រកខេត្តត្បូងឃ្មុំ បានក្រឡាប់កិនអ្នកបើកបរ និងព្រូស្លាប់យ៉ាងអាណោចអាធម សពស្ទើរមើលមិន យល់ និងរមៀលទៅសង្កត់សំយ៉ាបផ្ទះ អ្នកស្រុកខូចខាតផងដែរ ។

ឧប្បត្តិហេតុនេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចទីប្រជុំជន ផ្សារ តែម្ដង ។ រថយន្តបង្កជាប្រភេទរថយន្តយីឌុប មានដឹកឈើប្រណីតពេញ ធ្វើដំណើតាមផ្លូវជាតិលេខ៧ ក្នុងទិសដៅ ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តត្បូងឃ្មុំ ។

ប្រភពពីអ្នកស្រុកបានឲ្យដឹងថា នៅមុនម៉ោងកើតហេតុ គេឃើញរថយន្តយីឌុបខាងលើនេះ បើកយ៉ាងសន្ធឹក តាម ផ្លូវ លុះមកដល់ចំណុចឆ្កែអើត ខណៈរថយន្តបើកចុះចំណត ទំនងរថយន្តផ្ទុកឈើធ្ងន់ ជាន់ហ្វ្រាំងមិនស៊ី ក៏រអិល ក្រឡាប់ពីរបីត្រឡប់ បណ្ដាលឲ្យដាច់រថយន្តជាពីរ ខ្ទាតឈើចេញរប៉ាយ ហើយរមៀលទៅប៉ះនឹងសសរសំយ៉ាបផ្ទះ ក្បែរនោះរលំ និងដុំឈើរអិលទៅបុកអ្នកបើក និងព្រូរថយន្តស្លាប់ទាំងពីរនាក់ តែម្ដងទៅ តែប្រជាពលរដ្ឋ ក្បែរនោះ មិនមានគ្រោះថ្នាក់នោះទេ ។ បច្ចុប្បន្នសមត្ថកិច្ចបានអន្តរាគមន៍ អូសយកឈើ និងរថយន្តទៅរក្សាទុក ដើម្បីធ្វើការ ត្រួតពិនិត្យមើលច្បាប់ និងចាត់ការតាមផ្លូវច្បាប់ ៕