សំ ប៉ូ​លីដា យីអ៊ុន​ដាក់​គ្មាន​អ្នក​ទៅ​ចូលរួម​ខួបកំណើត​កូន​

Sanofi

អតីត​តារា​កំប្លែង សំ ប៉ូ​លីដា ធ្លាប់​មានឈ្មោះ បោះ​សំឡេង​ក្នុង​ក្រុម កំប្លែង នាយ ក្រឹម និង នាយ កុយ បាន​ឈឺចិត្ត​ស្អិត​ទ្រូង និង តូចចិត្ត​ជាខ្លាំង​ដោយសារតែ​ក្នុង​ការរៀបចំ​កម្មវិធី​ជប់លៀង​ខួបកំណើត កូន​គម្រប់ ១ ឆ្នាំ កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅនេះ ពុំ​ឃើញ​មាន​មិត្តភក្តិ​អ្នក សិល្បៈ​ដែល​នាង​បាន​អញ្ជើញ​មក​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៃ​ពិធី​នោះ​ពុំ​បានមក​តាម​ការអញ្ជើញ ។​ ​ ​


តាម​គម្រោង សំ ប៉ូ​លីដា បានរៀបចំ​អញ្ជើញ​ភ្ញៀវ ជា​អ្នកសិល្បៈ ប្រមាណ ៨០ នាក់ ព្រោះ​កាលពី​នាង​នៅ​ច្រៀង និង កំប្លែង​មាន​ស្គាល់ និង រាប់អាន​មិត្តភក្តិ​ក្នុង​ពិភព​សិល្បៈ​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ពេល​ភ្ញៀវ​ចូលរួម​ជាក់ស្តែង មាន​វត្តមាន​អ្នកសិល្បៈ​ប្រមាណ​ត្រឹមតែ ៥-៦ នាក់ ប៉ុណ្ណោះ ជាដើម​ហេតុ​ធ្វើ​ឲ្យ​នាង​តូចចិត្ត​រលីងរលោង​ទឹកភ្នែក ព្រោះតែ​អ្នកសិល្បៈ​ភាគច្រើន មានការ​រើសអើង​ចំពោះ​នាង​ពេលដែល​នាង​ធ្លាក់កូដ​មិនសូវ​ល្បី​ដូច​មុន ។​


​លោក ហ្វៃ សំអាង ដែល​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផ្ទាល់​បាន​សរសេរ​សារ​វែង​អន្លាយ​មួយ រៀបរាប់​បែប​ហួសចិត្ត​ថា «​សូម​ចូលរួម​បញ្ចេញមតិ​យោបល់​ជាមួយ​ខ្ញុំ​បន្តិច ព្រោះ​យប់មិញ​គេង​អត់​លក់ គិត​រឿង​មួយ ហើយ​ខ្ញុំ​ក៏​គិត​ជាមួយ​ភរិយា​ខ្ញុំ ប្អូនស្រី​កា​តុ និង​ស្វាមី​របស់គាត់​ដែរ ប្អូនស្រី សំ ប៉ូ​លីដា ធ្វើ ពិធី​ខួបកំណើត​កូនប្រុស គម្រប់ ១ ឆ្នាំ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅ​ក្រុង​តាខ្មៅ ហើយ​អញ្ជើញ តារា​សិល្បៈ​យ៉ាងច្រើន គាត់​ប្រាប់ថា ប្រហែល ៨០ នាក់ អ្វីដែល​ខ្ញុំ​ចង់​និយាយ គឺមាន តារា​តែ​ពីរ​នាក់​គត់​ចូលរួម​ទី ១ គឺ​ប្អូនប្រុស អា​ឡិច ហ្សូ​រ៉ា ទី ២ គឺ​ប្អូនស្រី កា​តុ ហើយ​ទី ៣ គឺ​ខ្ញុំ និង មាន​ទី ៤ ប្អូនស្រី ច​ន ច័ន្ទ​លក្ខិណា ផ្ញើ​ថវិកា​ចងដៃ ព្រោះ​គាត់​រវល់​ជាប់​ថត ។​


​ដោយឡែក​ភ្ញៀវ​តារា​ផ្សេងទៀត បាត់​ដំណឹង​សូន្យឈឹង ខ្ញុំ​អាណិត​គាត់​ចង់​ស្រក់​ទឹកភ្នែក ពេលដែល​ខ្ញុំ សួរ​គាត់​ថា​តារា​ទៅ ផ្ទះ​វិញ​អស់ហើយ​? ព្រោះ​ខ្ញុំ​ទៅដល់​ម៉ោង ៩ និង ៣០ នាទី យប់ ដោយ​ខ្ញុំ​ជាប់​ចូលរួម​ការកូន​មិត្តសម្លាញ់​ខ្ញុំ​រៀន​ជាមួយគ្នា ។ ទៅដល់​ខ្ញុំ​ឃើញតែ​កា​តុ និង ស្វាមី​របស់គាត់ និង ភ្ញៀវ​ខ្លះ​មិនមែនជា​តារា គាត់​ឆ្លើយ​រលីងរលោង​ទឹកភ្នែក​បង “​អើយ​..! គ្មាន​អ្នកណា​មក​ទេ​…!”»​។​


​លោក​បាន​រៀបរាប់ និង ដកស្រង់​សម្តី​របស់​អ្នកនាង កា​តុ ទៀតថា «​ខ្ញុំ និង ភរិយា​រួម​នឹង កា​តុ ក្តុកក្តួល​អាណិត​គាត់ ព្រោះ​សល់​តុ​ច្រើន​គាត់​នៅ​អង្គុយ ចាំមើល​ភ្ញៀវ​ក្រែង​មាន​គេ​មក ដែល​ពេលនោះ ម៉ោង ១០ យប់ ទៅហើយ​ខ្ញុំ​គិត​មិន​ចេញ​ថា​មកពី​ហេតុ​អី​? កា​តុ ឆ្លើយថា​អ្នកសិល្បៈ​ខ្មែរ​តែ​ប៉ុណ្ណឹង ឲ្យ​តែ​គ្នា​រាង​ធ្លាក់​ប្រជាប្រិយភាព​បន្តិច មានកម្ម​វិធី​អី​ហៅ​គេ គ្មាន​អ្នកណា​មក​ទេ ខ្ញុំ​ចំណាំ​មើលឃើញ​ចឹ​ង ប៉ុន្តែ​បើ​អ្នកល្បី​វិញ​គេ មិន​ប្រាប់​ក៏​ខ​ល​ទៅ​សួរ​ដែរ ចំពោះ​ខ្ញុំ​សង្កេតឃើញថា​សិល្បករ​-​សិល្បការិនី មួយ ចំនួន​ចូលចិត្ត​ធ្វើ​អ្វី​ដោយមាន​ការសម្តែង មិន​ចេញពី​បេះដូង ពេលដែល​បុគ្គល​ណាមួយ ឈឺ​ធ្ងន់​ឬក៏​ធ្លាក់ ខ្លួន​ដុនដាប ឬក៏​ស្លាប់​ទើប​នាំគ្នា​យកចិត្តទុកដាក់​….» ។​


​ចំណែក​លោក លី សុខ​ជុន ដែលជា​ឪពុក​បង្កើត​របស់ តារា​ទឹកភ្នែក កញ្ញា លី ច័ន្ទ​សីហា ក៏បាន រៀបរាប់​ដោយ អារម្មណ៍​ស្រងាកចិត្ត​ផងដែរ​ថា «​ខ្ញុំ និង សីហា ស្រងាកចិត្ត​គឺ សំ ប៉ូ​លីដា បាន​ត្អូញ​ថា មិត្តភក្តិ​សិល្បៈ គ្មាន​អ្នកណា​ចូលរួម​ទេ ខ្ញុំ​ក៏បាន​លួងលោម អា​ដា កុំ​ឲ្យ​តូចចិត្ត សូម្បីតែ​កូន​ខ្ញុំ​វិញ ស្លាប់​មួយ​ទាំងមូល​ក្នុង​សិល្បៈ គ្មាន​សូវ​អ្នកណា​ភ្ញាក់ផ្អើល​ផង ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក គេ​ធ្វើ​មិនដឹង ជួប​មុខ​គេ​ថា​ចាំ ៧ ថ្ងៃ ឲ្យ​ប្រាប់​គេ​ផង ដល់​ធ្វើបុណ្យ​ប្រាប់​គេៗ មិន​មក​ធ្វើ​អី​គេ​? រួច​ជួប​មុខ​តាំង​សុំទោស ។ បើ​យើង​មិន​ប្រាប់​គេ​តាំង​រករឿង​បន្ទោស​យើង​ថា យើង​ម៉េច​មើលងាយ​គេ​ភ័យខ្លាច​គេ​អត់លុយ​ចងដៃ ហ្អែ​? ចឹ​ង អា​ដា ឯង​កុំ​តូចចិត្ត​អី អាណិត​គាត់​ខាត​ច្រើនណាស់​….» ៕ ដេវីត​


Related