សភាអាមេរិក អនុម័តច្បាប់ ធ្វើអាជីវកម្មរ៉ែលើ ឋានព្រះច័ន្ទ និង អាចម៍ផ្កាយ

វ៉ាស៊ីនតោន៖ សភាអាមេរិក បានអនុម័តលើ សេចក្តីព្រាងច្បាប់មួយ ក្នុងការអនុញ្ញាតឲ្យមាន ការធ្វើអាជីវកម្ម រុករករ៉ែ នៅទីអវកាស ដែលក្នុងនោះវានឹងផ្តល់ ឱកាសឲ្យក្រុមហ៊ុននានា ដែលធ្លាប់បង្ហាញ ចំណាប់អារម្មណ៍កន្លង មក អាចចាប់ផ្តើមដាក់ពាក្យ ដើម្បីស្វែងរកផល ចំណេញពីអាជីវកម្មដ៏ធំធេងមួយនេះផងដែរ។

សារព័ត៌អាមេរិក ចេញផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះទៀតថា បណ្តាញ ផ្សព្វផ្សាយមួយចំនួន ហាក់បានចេញព័ត៌មានជាច្រើនមកហើយ ជុំវិញច្បាប់ខាងលើនេះ ដែលវានឹងផ្តល់ឱកាសដល់អ្នកវិនិយោគ ក្នុងការ ទាញយក ផលចំណេញពីអាជីវកម្ម បែប ផ្សងព្រេងនេះ ដូចជាគម្រោងទាញយករ៉ែពីព្រះច័ន្ទ ដែលនឹងចាប់ផ្តើមពី គម្រោង តូចៗ តម្លៃ ២៥ លានដុល្លារអាមេរិកឡើងទៅ។

គួរបញ្ជាក់ថា ព្រះច័ន្ទ ទំនងជាទីឋានទីមួយ នៃកម្មវិធីរុករករ៉ែដំបូង ហើយបន្ទាប់មក ក៏មាន គម្រោងរុករករ៉ែថ្មីៗទៀត នៅលើ អាចម៌ផ្កាយ ឬ ក៏ដុំថ្មអវកាសផ្សេងៗ ដោយស្របច្បាប់។ ក្រុមហ៊ុននានា អាចមានកម្មសិទ្ធិតែចំពោះរ៉ែ ដែលខ្លួន រកបានប៉ុណ្ណោះ ប៉ុន្តែសំរាប់ទីតាំងរុក រកវិញ គឺនៅតែរបស់សាធារណដដែល៕

សភាអាមេរិក អនុម័តច្បាប់ ធ្វើអាជីវកម្មរ៉ែលើ ឋានព្រះច័ន្ទ និង អាចម៍ផ្កាយ