រដ្ឋសភា ប្រកាស​ពី​របៀបវារៈ សម្រាប់​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​វិច្ឆិកា​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២៧​វិច្ឆិកា​នេះ រដ្ឋសភា បានប្រកាស​ពី​ការបន្ត​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៥ នីតិកាល​ទី​៦ នា​ម៉ោង ៨ ព្រឹក ថ្ងៃ​ចន្ទ ទី​៣០​វិច្ឆិកា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​។ កិច្ចប្រជុំ​រដ្ឋសភា មាន​របៀបវារៈ​២​គឺ ១-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ និង​ទី​២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ស្ថិតិ​៕​