រវល់ដើរក្រៅប្រទេស! ប្រពន្ធ​ផ្ទុះ​កំហឹង​លួច​លក់​ផ្ទះ រួច​នាំ​កូន​គេច​បាត់..!

អង់គ្លេស៖ បុរសជនជាតិអង់គ្លេស អាយុ៤៤ឆ្នាំម្នាក់ គឺលោក Craig Arnolds បានសម្តែងអារម្មណ៍តក់ស្លុតជាខ្លាំង នៅពេលដែលលោកត្រឡប់ មកពីក្រៅប្រទេសវិញ ស្រាប់តែផ្ទះរបស់ខ្លួន ត្រូវបានអ្នកផ្សេងចូលនៅ ហើយបាត់ទាំងប្រពន្ធមិន ដឹងទៅរស់នៅទីណាទៀត។

តាមហេតុការណ៍ឲ្យដឹងថា Arnolds បានទៅសហរដ្ឋអាមេរិក ដើម្បីធ្វើជំនួញ និងដើរកំសាន្តហើយគាត់ក៏ភ្លេចទូរស័ព្ទ iPhone នៅផ្ទះដោយចៃដន្យ ដោយមិនដឹងថាប្រពន្ធឆែកឃើញអ្វីខ្លះទេ។ ក្រោយមក Arnolds ត្រឡប់មកពីទីក្រុងញូវយ៉កវិញ ដល់ផ្ទះក៏បានឃើញនិស្សិតប្រមាណជា៦នាក់ កំពុងរស់នៅក្នុងផ្ទះរបស់គាត់ រីឯប្រពន្ធ អាយុ៤២ឆ្នាំឈ្មោះ Laura បានរើឥវ៉ាន់ដែលជាកម្ម សិទ្ធិរបស់ នាងចេញពីផ្ទះអស់ទៅហើយ។
នៅថ្ងៃដែលប្រពន្ធផ្ទុះកំហឹង ដោយលក់ផ្ទះចោលបែបនេះគឺ Laura បានឆែកឃើញសារ របស់ស្ត្រីម្នាក់ផ្ញើពីអាមេរិកមកថា នាងស្វាគមន៍ Craig ចំពោះការមកកាន់ទីក្រុងញូវយ៉ក នោះគឺជាមូលហេតុ ដែលនាំចិត្តនាងឲ្យលក់ផ្ទះ ហើយនាងក៏និយាយថា វាជាផ្ទះដែលឪពុកម្តាយនាងឲ្យប៉ុណ្ណោះ គ្មានចំណែកពាក់ព័ន្ធនឹងទ្រព្យប្តីទេ។

Craig និយាយថា គាត់គ្មានអ្វីត្រូវនិយាយទេ ព្រោះគាត់មិនស្មានថា ប្រពន្ធធ្វើបែបនេះឡើយ ហើយ Craig អាចយកបានតែអ្វីដែលជារបស់គាត់ ទុកក្នុងផ្ទះប៉ុណ្ណោះ ដូចជាតុកៅអី និងសម្ភារៈផ្សេងទៀត ខណៈដែលប្រពន្ធ និងកូនៗបានចាកចេញទៅរស់នៅកន្លែងផ្សេង ចោលលោកាបត់ទៅហើយ៕

រវល់ដើរក្រៅប្រទេស! ប្រពន្ធ​ផ្ទុះ​កំហឹង​លួច​លក់​ផ្ទះ រួច​នាំ​កូន​គេច​បាត់..!