មុំ មុន្នីរិទ្ធ ត្រៀម​បោះ​ទុន បើក​មុខ​ជំនួញ បន្ថែម​លើ​អាជីព ជា​អ្នក​និពន្ធទំនុក​ច្រៀង

ភ្នំពេញ៖ ជាការពិតនៅពេលទស្សនិជន បានស្តាប់ឮបទចម្រៀងពីរោះៗ ប្រមាណជា៤-៥បទដូចជា បទ «Block បងចោលទៅ, Baby របស់បង គឺសង្សារចាស់អូន, Baby របស់អូនគឺសង្សារចាស់បង,ពេលគ្មានអូនបងចង់ឆ្កួត និង បទក្នុងបេះដូងអូននៅនឹកគេមែនទេ» របស់ផលិតកម្មដាយមិន ភ្លាម មនុស្សភាគច្រើនពិតជាបានស្គាល់ និង គិតដល់ម្ចាស់បទចម្រៀងនីមួយៗហើយមានតិចណាស់ ដែលបាននឹកគិតដល់កវីនិពន្ធ ដែលមានស្នាដៃខំប្រឹងចំណាយពេលដើម្បីសរសេរតាក់តែង ឲ្យមានភាពល្បីល្បាញ រហូតទទួលបានការគាំទ្រ នៅលើទីផ្សារសិល្បៈ។

យ៉ាងណាមិញ នៅថ្ងៃនេះគេហទំព័រ LookingTODAYនឹងនាំអារម្មណ៍ប្រិយមិត្ត ឲ្យទៅស្គាល់កវីនិពន្ធមួយរូប ដ៏មានស្នាដៃប្រចាំផលិតកម្មដាយមិន ដែលបានបង្ហើបប្រាប់ ពីបទពិសោធន៍ និងជោគជ័យការងារខ្លះៗ ដែលលោកខំប្រឹងតស៊ូរយៈពេល៣ឆ្នាំ សម្រាប់ឆាកជីវិត នៅពេលបានក្លាយជាអ្នកនិពន្ធ មកទល់ពេលសព្វថ្ងៃនេះ ។

ជាអ្នកមានស្រុកកំណើត នៅខេត្តបាត់ដំបង លោក  មុំ មុន្នីរិទ្ធិ  ចាប់តាំងពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន បានក្លាយជាកវី និពន្ធទំនុកបទចម្រៀង កំពុងល្បីឈ្មោះ និងលេចមុខគួរសម ប្រចាំផលិតកម្មដាយមិន ។ ខណៈពេលបច្ចុប្បន្ននេះបទចម្រៀងរបស់លោក ក៏កំពុងដាក់លក់នៅលើទីផ្សារ ជាហូរហែ។ លោកជាកូនប្រុសច្បង ក្នុងចំណោមបងប្អូនពីរនាក់ ហើយរហូតមកដល់បច្ចុប្បន្ននេះ លោក មុំ មុន្នីរិទ្ធិ ទើបមានអាយុ២៨ឆ្នាំ ប៉ុណ្ណោះ។ ក្រៅពីការងារ ជាអ្នកនិពន្ធចម្រៀង លោក មុំ មុន្នីរិទ្ធិ ក៏ជាអ្នកដឹកនាំតួសម្តែង ដ៏មានសមត្ថភាពម្នាក់ ប្រចាំផលិតខាងលើនេះដែរ។ មុំ មុន្នីរិទ្ធិ បានបញ្ចប់ការសិក្សា ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន។

ថ្លែងប្រាប់គេហទំព័រ LookingTODAYឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នេះ លោក មុំ មុន្នីរិទ្ធិ និយាយថា «គិតមកទល់ពេលនេះ ខ្ញុំនិពន្ធទំនុកច្រៀង និងជាអ្នកគ្រប់គ្រងតួចំនួន ៣ឆ្នាំហើយ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត នឹងការងារ ដែលខ្ញុំទទួលបានសព្វថ្ងៃ ព្រោះជាចំណង់ចំណូលចិត្តរបស់ខ្ញុំ និងសេចក្តីប្រាថ្នា តាំងពីតូចមកម្ល៉េះ។ នេះក៏ជាជោគជ័យមួយ សម្រាប់ជីវិតខ្ញុំផងដែរ..»។
កវីនិពន្ធ មុំ មុន្នីរិទ្ធ បានបង្ហើបពីគោលបំណង នាថ្ងៃអនាគតរបស់ខ្លួនថា «ក្រៅពីការនិពន្ធទំនុកច្រៀង ខ្ញុំមានគម្រោងបង្កើត Businees (មុខជំនួញ) មួយផ្ទាល់ខ្លួន នៅក្នុងពេលឆាប់ៗនេះហើយ »។ ប៉ុន្តែគម្រោងនេះ មិនត្រូវបានលោកបញ្ជាក់ ប្រាប់ទេថា ជាមុខរបរអ្វីនៅឡើយទេ..។

បទចម្រៀងដែលជាស្នាដៃ និពន្ធរបស់លោក មុំ មុន្នីរិទ្ធិ ដែលបានដាក់ចររាចណ៍ លក់លើទីផ្សាររួចមកហើយនោះ គឺហាក់ទទួលបាន ការចាប់អារណ៍ គាំទ្រច្រើនគួសម ពីសំណាក់ទស្សនិកជន ។ ជាពិសេសកំពុងពេញនិយមសម្រាប់ស្រទាប់យុវវ័យ ។ ក្នុងនោះមានបទ Block បងចោលទៅ, មនុស្សដំបូងធ្វើឲ្យខ្ញុំយំ, Baby របស់បង គឺសង្សារចាស់អូន, Baby របស់អូន គឺសង្សារចាស់បង,ពេលគ្មានអូនបងចង់ឆ្កួត និង បទក្នុងបេះដូងអូននៅនឹកគេមែនទេ? ជាដើម ៕

មុំ មុន្នីរិទ្ធ ត្រៀម​បោះ​ទុន បើក​មុខ​ជំនួញ បន្ថែម​លើ​អាជីព ជា​អ្នក​និពន្ធទំនុក​ច្រៀង

មុំ មុន្នីរិទ្ធ ត្រៀម​បោះ​ទុន បើក​មុខ​ជំនួញ បន្ថែម​លើ​អាជីព ជា​អ្នក​និពន្ធទំនុក​ច្រៀង

មុំ មុន្នីរិទ្ធ ត្រៀម​បោះ​ទុន បើក​មុខ​ជំនួញ បន្ថែម​លើ​អាជីព ជា​អ្នក​និពន្ធទំនុក​ច្រៀង

មុំ មុន្នីរិទ្ធ ត្រៀម​បោះ​ទុន បើក​មុខ​ជំនួញ បន្ថែម​លើ​អាជីព ជា​អ្នក​និពន្ធទំនុក​ច្រៀង